(ភ្នំពេញ)៖ បន្ទាប់ពី កែវ សុបញ្ញា ផុសសារប្រាប់ថាយកទៅជួយសាលាក្មេងៗក្រីក្រទាំងអស់ ស្រាប់តែសារមួយផ្សេងទៀតពី កញ្ញា ទេព បូព្រឹក្ស តារាចម្រៀងចាស់វស្សារបស់ផលិតកម្មហង្សមាស ផុសដែរថា «សិនជាខ្ញុំត្រូវរង្វាន់នេះវិញ ខ្ញុំនឹងកសាងព្រះវិហារដែលលោកយាយខ្ញុំកសាងនោះបង្ហើយឲ្យហើយ នឹង មួយផ្នែកទៀតជួយដល់មន្ទីរពេទ្យគន្ធបប្ផា និងទិញជញ្ជៀនពេជ្រមួយទុកជាអនុស្សាវរីយ៍»។
តាមរយៈការផុសផ្សេងៗ របស់កញ្ញា ទេព បូព្រឹក្ស កន្លងមកលើទំព័រហ្វេសប៊ុក និង សកម្មភាពចូលរួមសម្តែងក្នុងកម្មវិធីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា សាងសង់សាលារៀន ទិញសម្ភារសម្រាប់កុមារ ក៏ត្រូវបានអ្នកគាំទ្ររបស់កញ្ញា និងយុវជនស្ម័គ្រចិត្តជាច្រើនចាត់ទុកកញ្ញាថា ជាសិល្បការនីម្នាក់ដែលយកចិត្តទុកដាក់ជួយការងារសង្គមច្រើនផងដែរ។
រវាងអ្នកទាំងពីរ គឺសុទ្ធតែជាកំពូលតារាចម្រៀងដែលទទួលបានគាំទ្រយ៉ាងពេញទំហឹង រាល់ការសម្តែងរបស់ពួកគេនៅលើឆាកប្រគុំតន្រ្តីផ្សេងៗជាពិសេស តន្រី្តស្រាបៀរកម្ពុជា Rock the Nation តែម្តង៕