(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីថ្មីចំនួន ៧៥នាក់ ឲ្យចូលបម្រើការនៅតាមលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) នៅវិទ្យាស្ថានជាតិអប់រំ។
គ.ជ.ប បានឲ្យដឹងថា បេក្ខជនចូលរួមប្រឡងខាងលើនេះមានចំនួន ២៧៦នាក់ មកពីទូទាំងប្រទេស។
ក្នុងឱកាសកាត់កញ្ចប់វិញ្ញាសាប្រឡងខាងលើ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានណែនាំដល់បេក្ខជនប្រឡងទាំងអស់គោរពឲ្យបាននូវបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ហើយអ្នកដែលបានជាប់ជាមន្ត្រី លធ.ខប ត្រូវតែបំពេញតួនាទីឲ្យបានត្រឹមត្រូវ និងយុត្តិធម៌៕