(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ១៨ករណី ក្នុងនោះមានករណីប្រើប្រាស់ ៤ករណី និងជួញដូរ ១៤ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៤៧នាក់ និងដកហូតថ្នាំញៀនសរុបជា៤០០ក្រាម និង ១២កញ្ចប់តូច។
របាយការណ៍បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២០០៤ករណី ឃាត់មនុស្ស ៤,៣៦០នាក់ (ស្រី ៣៦៨នាក់) ក្នុងនោះមានជនបរទេស ១០៤នាក់ផងដែរ៕