(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ លោក តាន់ សុខវិជ្ជា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ តំណាងលោក សុខ ផល អនុប្រធានក្រុមការងារចុះខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយស្រុកបាណន់ បានអញ្ជើញជាអធិបតីក្នុងពីធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានារបស់សាលាបឋមសិក្សាសសរពក ដែលស្ថិតក្នុងភូមិសសរពក ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្នុងពិធីនេះ លោក តាន់ សុខវិជ្ជា បានសម្ដែងនូវសេចក្ដីរីករាយជាទីបំផុតចំពោះការអញ្ជើញមកចូលរួមរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់។ លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ប្រជាពលរដ្ឋ សប្បុរសជន និងអាជ្ញាធរ ដែលបានរួមគ្នាក្នុងការកសាងអគារសិក្សា និងសមិទ្ធផលនានារបស់សាលាបឋមសិក្សាសសរពល នាពេលនេះ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក តាន់ សុខវិជ្ជា រួមទាំងសហការីបាននាំយកសម្ភារសិក្សា និងកង់សម្រាប់ជូនសិស្សពូកែប្រចាំសាលាបឋមសិក្សាសសរពក ព្រមទាំងថ្នាំពេទ្យ និងគ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕