Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋខ្មែរអាចសួរសុខទុក្ខ និងផ្ញើប្រាក់ជូនសាច់ញ្ញាតិខ្លួន ដែលជាប់ឃុំនៅពន្ធនាគារខ្លងព្រេម ប្រទេសថៃ បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរហើយ

30-03-2019 10:51

(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរអាចសួរសុខទុក្ខ និងផ្ញើប្រាក់ជូនសាច់ញ្ញាតិខ្លួន ដែលជាប់ឃុំនៅពន្ធនាគារខ្លងព្រេម ប្រទេសថៃ នៅចុងខែមេសាខាងមុខនេះ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃកម្ពុជាដែល Fresh News ទទួលបាន។

យោងតាមសេចក្តីជូនដំណឹង បានឲ្យដឹងថា ទីតាំងពន្ធនាគារខ្លងព្រេម ស្ថិតនៅសង្កាត់ទុចាក់ រាជធានីបាំងកក ហើយកាលបរិច្ឆេទនៃការសួរសុខទុក្ខ ត្រូវបានកំណត់ដូចខាងក្រោម៖

* ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩៖០០ព្រឹក ដល់ម៉ោង ១៣៖០០រសៀល អនុញ្ញាតឲ្យសួរសុខទុក្ខផ្ទាល់សម្រាប់ជនជាប់ឃុំឃាំង នៅអគារលេខ១ លេខ៣ លេខ៥ និងលេខ៧។

* ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩៖០០ព្រឹក ដល់ម៉ោង ១៣៖០០រសៀល អនុញ្ញាតឲ្យសួរសុខទុក្ខផ្ទាល់សម្រាប់ជនជាប់ឃុំឃាំង នៅអគារលេខ២ លេខ៤ លេខ៦ និងលេខ៨។

បើតាមសេចក្តីជូនដំណឹងដដែល ពន្ធនាគារខ្លងព្រេម ក៏នឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ប្រើប្រាក់ជូនសាច់ញ្ញាតិខ្លួនដែលជាប់ឃុំ តាមរយៈគណៈធនាគារក្រុងថៃ ដោយមិនគិតសេវា តែត្រូវបំពេញបែបបទ ដាក់ពាក្យស្នើសុំ « បណ្ណប្រើប្រាស់សេវាកម្មផ្ញើប្រាក់» នៅពន្ធនាគារជាមុនសិន៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធនាគារ៖