(ភ្នំពេញ)៖ លោក ទិត សុខវណ្ណា ជាសមាជិកនៃគណៈមេធាវីកម្ពុជា នាថ្មីៗនេះ បានចេញលិខិតមួយ ដើម្បីបដិសេធចំពោះសំណុំរឿងអនុវត្តដោយបង្ខំលេខ២៩ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់សាលាដំបូងខេត្តព្រះសីហនុ។

នៅក្នុងលិខិតនោះ លោក ទិត សុខវណ្ណា បានចាត់ទុកថា ការអនុវត្តនីតិវិធីមិនពេញលេញ របស់សាលាដំបូងខេត្តព្រះសីហនុ ធ្វើឲ្យកូនក្តីរបស់លោក ខាតបង់ប្រយោជន៍ច្បាប់ ពិសេសផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងធ្ងន់ធ្ងរ និងអយុត្តិធម៌បំផុត។ ដោយការអនុវត្តមានភាពមិនប្រក្រតី ខុសពីនិតិវិធី និងប្រកាសរបស់ក្រសួងយុត្តិធម៌ និងម្យ៉ាងវិញទៀត ការសម្រេចតំលៃលក់អចលនវត្ថុសម្រាប់ទូទាត់បំណុលមានភាពមិនប្រក្រតីទាល់តែសោះ ដោយហេតុថា តម្លៃដីដែលតុលាការសម្រេចឲ្យលក់ដោយបង្ខំមានតំលៃទាបជាងទីផ្សារសេរីខ្លាំងណាស់ ដែលកូនក្តីរបស់លោក មិនអាចទទួលយកបានឡើយ៕

ខាងក្រោមនេះជាលិខិតបដិសេធទាំងស្រុងរបស់មេធាវី ទិត សុខវណ្ណា ៖