(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៧៩២គ្រឿង រកឃើញល្មើសច្បាប់ ៧២០គ្រឿង (ម៉ូតូ៧៨%) អប់រំ២៨០គ្រឿង និងផាកពិន័យ ៤៤០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៩ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន ២,៩១៤គ្រឿង, អប់រំ ២០៥គ្រឿង និងផាកពិន័យ ៣៥៥គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល ២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១០៨,៧៦៤គ្រឿង រកឃើញយានយន្តល្មើស ១៩,២៧៣គ្រឿង (ម៉ូតូ៧៧%) ក្នុងនោះអប់រំ ៦,៧៥៩គ្រឿង និងផាកពិន័យ ១២,៥១៤គ្រឿង (ម៉ូតូ៩៩%)ផងដែរ៕