(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២៥ករណី ក្នុងនោះមានករណីប្រើប្រាស់ ៥ករណី និងជួញដូរ ១១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣៣នាក់ និងដកហូតម៉ាទឹកកកសរុប ២៥.២៧ក្រាម និង ១៤កញ្ចប់តូច។

របាយការណ៍បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ១,៩៨៦ករណី ឃាត់មនុស្ស ៤,៣១៣នាក់ (ស្រី ៣៦២នាក់) ក្នុងនោះមានជនបរទេស ១០៤នាក់ផងដែរ៕