(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បានលើកឡើងថា សន្តិភាព ពិតជាមានតម្លៃណាស់ សម្រាប់ប្រទេសជាតិ និងប្រជាជន ដែលយើងត្រូវ រួមគ្នាបន្តការពារឲ្យបានដាច់ខាត។ ជាមួយគ្នានោះលោករដ្ឋមន្ត្រី បានលើកឡើងថា បើចង់ឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យត្រូវបន្តបោះ ឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចដដែលបានលើកឡើងថា តាមរយៈការផ្តល់សេចក្តីទុកចិត្តជាច្រើនឆ្នាំកន្លងមកនេះ គឺ ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពយ៉ាងលេញតាមបែបលទ្ធិប្រជាធិបតេយ្យ ក្នុងនោះការកសាង និងអភិវឌ្ឍន៍មិនថា អាណាចក្រ និងពុទ្ធចក្រនោះទេគឺមានភាពរីកចម្រើនយ៉ាងឆាប់ ជាក់ស្តែង ដូចជាផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីពេទ្យជាដើម ក្នុងនោះ ខាងវិស័យសាសនា ក៏មានការរីកចម្រើន និងសេរីភាពគ្រប់បែបយ៉ាង តាមជំនឿរបស់ប្រជាពលរដ្ឋរៀងៗខ្លួន ។
លោក វង សូត បានលើកឡើងបែបនេះ ខណៈលោក និងលោកស្រី បានអញ្ជើញចូលរួមនៅក្នុងពិធីបញ្ចុះបឋមសិលាកសាងបណ្ណាល័យ យ៉ូវ ឆុំ នៅវិទ្យាល័យភ្នំស្រុក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ។
លោក បានលើកឡើងថា បើចង់ឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យត្រូវបន្តបោះ ឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោជាប្រមុខ ពីព្រោះ តាមរយៈការផ្តល់សេចក្តីទុកចិត្តជាច្រើនឆ្នាំកន្លងមកនេះគឺ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពយ៉ាងលេញតាមបែប លទ្ធិ ប្រជាធិបតេយ្យ ក្នុងនោះការកសាង និងអភិវឌ្ឍន៍មិនថា អាណាចក្រ និងពុទ្ធចក្រនោះទេគឺមានភាពរីកចម្រើនយ៉ាងឆាប់ ជាក់ស្តែង ដូចជាផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីពេទ្យជាដើម ក្នុង នោះខាង វិស័យសាសនាក៏មានការរីកចម្រើន និងសេរីភាពគ្រប់ បែបយ៉ាង តាមជំនឿរបស់ប្រជាពលរដ្ឋរៀងៗខ្លួន ។
បន្ថែមពីលើនេះ រដ្ឋមន្ត្រី វង សូត ក៏បានជំរុញនិងលើកទឹកចិត្ត ឲ្យទម្លាប់ក្នុងអានសៀវភៅឲ្យច្រើន ព្រោះវាមានសារសំខាន់បំផុត ដើម្បី សម្រេចភាពជោគជ័យរបស់មនុស្សម្នាក់ៗ ដែលរួមចំណែកក្នុងការកសាងធនធានមនុស្ស សម្រាប់ប្រទេសជាតិស្របតាមទស្សនៈវិស័យ របស់រាជរដ្ឋាភិបាល ឆ្នាំ២០៣០ និងឆ្ពោះទៅរកប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។ បណ្ណាល័យនេះ នឹងបំពេញតម្រូវការរបស់សាលាផង និងជាពិសេសសម្រាប់តម្កល់ផលប្រយោជន៍ដល់យុវជនជំនាន់ក្រោយ។
គួរបញ្ជាក់ថា បណ្ណាល័យ យ៉ូវ ឆុំ នេះ ជាគំនិតផ្តួចផ្តើមរបស់លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ និងបងប្អូនក្រុមគ្រួសាររបស់ឧបាសិកា ណាយ សោភាត់ និងឧបាសក យ៉ូវ ឆុំ ដែលបានចែកឋានទៅហើយ ក្នុងបំណងបម្រើផលប្រយោជន៍ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនៅស្រុកកំណើតផង ក៏ដូចជាបំពេញបំណងរបស់អ្នកមានគុណទាំងពីរ កាលនៅមានព្រះជន្មាយុ៕