(ភ្នំពេញ)៖ ខុនដូ វីស្តា នឹងប្រារព្ធពិធីបើកលក់យូនីតថ្មី នៅថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នាំ២០១៩ នៅការិយាល័យលក់ខុនដូវីស្តា ទល់មុខក្លឹបវាយកូនហ្គោល City Golf Club (ទួលសង្កែ)។
ការបើកលក់យូនីតថ្មីនេះ នឹងផ្តល់ជូននូវទីតាំងល្អៗ រួមទាំងការផ្តល់ជូនអត្ថប្រយោជន៍ពិសេសៗ បញ្ចុះតម្លៃរហូតដល់ $10,000 សម្រាប់ការកក់ភ្លាមៗ ។ ខុនដូ វីស្តា ជាគម្រោងខុនដូដែលមានកំពស់ ២០ជាន់ រចនាឡើងសំរាប់ការរស់នៅតាមបែបទំនើប ស៊ីវីល័យ មានសុវត្ថិភាពខ្ពស់ និងមានភាពងាយស្រួល។ យូនីតនីមួយៗមានទំហំចាប់ពី ៥០ម៉ែត្រការ៉េឡើងទៅនឹងមាន ចំនួនបន្ទប់ចាប់ពី ១ រហូតដល់ ៣ បន្ទប់។ ខុនដូ វីស្តាមានបំពាក់ជូននូវគ្រឿងបរិក្ខារផ្សេងៗជាច្រើន។ ក្រៅពីនេះក៏មាន ហាងកាហ្វេ ផ្សារទំនិញខ្នាតតូចនៅជាន់ ក្រោម និងមានក្លឹបហាត់ប្រាណ ស្ទីម សោណា អាងហែលទឹក ស្កាយបារ ស្ថិតនៅជាន់លើបំផុតនៃអគារ។

ខុនដូ វីស្តា ស្ថិតក្នុងតំបន់ដែលមានសក្តានុពលវិនិយោគ ផ្លូវ ជាសុផារ៉ា ក្បែរផ្សារទំនើបធំៗដូចជា ផ្សារទំនើបអីអនសែនសុខស៊ីធី ផ្សារម៉ាក្រូ ផ្សារគ្លូប៊ល TK avenue ផ្សារ Eden Garden សាលារៀនធំៗ ភោជនីយដ្ឋាន ហាងកាហ្វេ និងតំបន់ពាណិជ្ជកម្មធំៗដទៃទៀតដែលបង្កអោយការរស់នៅកាន់តែភាពងាយស្រួល។ អត្ថប្រយោជន៍ទាំងនេះធ្វើអោយ ខុនដូ វីស្តា ទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងខ្លាំងដោយលក់អស់ លើស ៧០ភាគរយនៃ ចំនួនយូនីតសរុប។ អតិថិជនអាចចូលរស់នៅបាននៅពាក់កណ្តាលឆ្នាំ ២០១៩ នេះហើយ៕