(ភ្នំពេញ)៖ មិនទាន់បានមួយសប្តាហ៍ផងកម្មវិធី Pre-order OPPO F11 Pro មានចំនួនកើនឡើងយ៉ាងលើសលប់ហួសពីការរំពឹងទុក រហូតដល់ថ្នាក់ម្ចាស់ហាងលក់ទូរស័ព្ទ OPPO មួយចំនួនបានធ្វើការជូនដំណឹងមកកាន់ក្រុមហ៊ុនស្តីពីការស្នើរសុំទទួលការកម្មង់ទូរស័ព្ទបន្ថែមទៀត ដើម្បីលក់បន្តទៅឲ្យអតិថិជនរបស់ពួកគេ ដែលបានធ្វើការ Pre-Order F11 Pro នេះបើយោងតាមការឲ្យដឹងរបស់ម្ចាស់ហាងទាំងនោះកាលនៅព្រឹកមិញនេះ។
បន្ទាប់ពីក្រុម ហ៊ុន OPPO នៅកម្ពុជាបានធ្វើការ Launch Event កាលពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ រួចមក យើងឃើញថាមានអ្នកគាំទ្រជិត២ពាន់នាក់បានទៅចូលរួមកម្មវិធីនោះ ដែលរួមមានអតិថិជនគាំទ្រផលិតផល OPPO និង បណ្តា ម្ចាស់ហាងលក់ទូរស័ព្ទនានាមកពីគ្រប់តំបន់ក្នុងព្រះរាជណាចក្រកម្ពុជា ហើយកម្មវិធី Pre-Order OPPO F11 Pro នៅកម្ពុជាបានដំណើរការចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ ហើយថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃកម្មវិធី Pre-Order ប៉ុន្តែបណ្តាម្ចាស់ហាងលក់ទាំងអស់ បានជូនដំណឹងថា កម្មវិធី Pre-Order OPPO F11 Pro ត្រូវបញ្ចប់មុនថ្ងៃកំណត់ ដោយសារតែការកម្មង់របស់អតិថិជន ច្រើនលើសលប់ហួសពីការរំពឹងទុករបស់ពួកគេពេក ហើយមានអតិថិជនយ៉ាងច្រើនដែលមកកាន់ហាងលក់ទូរស័ព្ទរបស់ពួកគេ ដើម្បីធ្វើការ Pre-Order បន្ថែម ត្រូវត្រលប់ទៅផ្ទះវិញគួរឲ្យសោកស្តាយ ដែលធ្វើឲ្យម្ចាស់ហាងទាំងអស់មានភាពពិបាកក្នុងការឆ្លើយតបជាមួយអតិថិជនរបស់ពួកគេបានទាន់ពេលវេលា។
យោងតាមការម្ចាស់ហាង បានបន្តទៀតថានៅថ្ងៃស្អែក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ អតិថិជនដែលបានធ្វើការ Pre-Order OPPO F11 Pro នឹងទទួលបានទូរស័ព្ទ F11 Pro ភ្លាមៗពីហាងលក់ទូរស័ព្ទរបស់ពួកគេ នៅគ្រប់ទីកន្លែងទាំងអស់ ពីការPre-Order ដូច្នេះសូមលោកអ្នករួសរាន់ប្រញាប់ប្រញ៉ាល់ទៅកាន់ហាងលក់ទូរស័ព្ទ ដែលអតិថិជនបាន Pre-Order ឲ្យបានទាន់ពេលវេលា ដើម្បីទទួលបានទូរស័ព្ទ F11 Pro មកកាន់ក្នុងដៃភ្លាមៗ ហើយចំពោះអតិថិជនដែលមិនបានធ្វើការ Pre-Order F11 Pro សូមកុំព្រួយបារម្ភ ព្រោះទូរស័ព្ទ OPPO F11 Pro នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។
ពិតជាមិនធម្មតាមែនកូនពៅជំនាន់ក្រោយត្រកូល F រូបនេះ គឹ OPPO F11 Pro បានអង្រួនចិត្តអតិថិជនរហូតដល់ថ្នាក់មានការកម្មង់លើសលប់លើសដែនកំណត់ ដើម្បីធ្វើជាម្ចាស់របស់វាស្ទើរតែគ្រប់ៗគ្នា ព្រោះវាជាប្រភេទស្មាតហ្វូនដែលបានរចនាឡើងជាពិសេសសម្រាប់យុវវ័យជំនាន់ថ្មីដើមឆ្នាំ២០១៩នេះ ដោយវាបានបំពាក់បច្ចេកវិទ្យា សាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0 ថាមពលថ្ម 4000MAh គឺ Upgrade ជាងម៉ូឌែលមុនៗ សម្រាប់អ្នកលេងហ្គេមយ៉ាងណាក៏មិនងាយអស់ថ្មដែរ, វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ដែលធ្វើឲ្យការ Scroll ហ្គេម Online មិនមានភាពទាក់ ឬស្ពឹកឡើយ, ដោយវាមាន Ram ទំហំ 6GB និង Romទំហំ 64GB ហើយវាមានអេក្រង់ធំលាតពេញទំហំ 6.5 Inch អមមកជាមួយកម្រិតបង្ហាញFHD+ គ្មានចន្លោះឆក ដូចម៉ូឌែលមុនៗងាយស្រួលទស្សនាកម្មវិធីទូរទស្សន៍ និង វីដេអូផ្សេងៗមិនទាក់ភ្នែក វាក៏មានកាមេរ៉ាភ្លោះផ្នែកខាងក្រោយទំហំ 48MP អមដោយកាមេរ៉ាបង្កប់ខ្លួន ដែលអាចផុសឡើងគ្រប់ពេលដែលោកអ្នកចង់ថត នៅចំកណ្តាលតែម្តង ដែលតម្លៃលក់ជាផ្លូវការ គឺ339$ ជាតម្លៃដែលអតិថិជនគ្រប់គ្នាអាចទទួលយកបាន បូកជាមួយនឹងគុណភាពវិញកប់ស៊េរីតែម្តង អ្នកណាមិនស្រលាញ់ទាំងគេ ទាំងខ្ញុំ៕