Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន​ សែន ថ្លែងដាក់ចេញនូវវិធានការសម្រួលការធ្វើពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

29-03-2019 15:42

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបជូនអ្នកចូលរួមទាំងអស់ ជាពិសេសចំពោះដៃគូ អភីវឌ្ឍន៍ និងផ្នែកឯកជនថា រាជរដ្ឋាភិបាលបានដាក់ចេញ និងជំរុញការអនុវត្តប្រកបដោយឆន្ទៈមោះមុត ឥតរាថយនូវកញ្ចប់វិធានការកែទម្រង់ នៅក្រោមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ស្របតាមបាវចនា ២ គឺ «កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅដោយឈរលើស្មារតីឯករាជ្យ» និងអភិក្រម ៥ យ៉ាង គឺ «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់» សំដៅកែលម្អភាពប្រកួតប្រជែង និងបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ក្នុងគោលដៅធានាចីរភាពនៃកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងមានភាពធន់រឹងមាំ សម្រាប់រយៈពេលវែងខាងមុខ និងបង្កើតបរិមាណការងារប្រកបដោយគុណភាព ជូនប្រជាជនកម្ពុជា។

ឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលបានលើកឡើងដោយតំណាងផ្នែកឯកជន សម្តេចតេជោនាយក រដ្ឋមន្ត្រី បានសម្រេចដាក់ចេញនូវវិធានការមួយចំនួន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា។

ខាងក្រោមនេះ ជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖