(ភ្នំពេញ)៖ មី យុំាយុំា ប្រភពនៃអាហារឈ្ងុយឆ្ងាញ់ មានបួនរសជាតិ គុណភាពខ្ពស់ពីប្រទេសថៃ ដែលបងប្អូនសុទ្ធតែធ្លាប់បានស្គាល់ និងសាករសជាតិដ៏អស្ចារ្យរបស់មីដ៏ល្បីល្បាញនេះ។
មី យុំា យុំា មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែឥឡូវនេះ មីដែលបងប្អូនធ្លាប់បានស្គាល់រួចមកហើយ ធ្វើឱ្យបងប្អូនមានភាពភ្ញាក់ផ្អើលសារជាថ្មី ដោយក្រៅពីមានរសជាតិឆ្ងាញ់គុណភាពខ្ពស់ ពេលនេះក៏មានភ្ជាប់ជាមួយនឹងវីដេអូពាណិជ្ជកម្មថ្មីស្រឡាង ដោយជ្រើសរើសឈុតមួយក្នុង «រឿងខ្មោចនាងណាត»។
វីដេអូនេះ បានបង្ហាញឱ្យឃើញថា ប្ដីរបស់នាងណាត បានទៅរួមរស់ជាមួយនាងវិញ ដោយសារតែរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់មីមីយ៉ាំយ៉ាំ។ មី យ៉ាំយ៉ាំ ដែលមានរសជាតិឆ្ងាញ់ប្លែកខុសពីមីដទៃនេះ មានលក្ខណៈពិសេសដូចជា មានទឹកស៊ុបមានរសជាតិឆ្ងាញ់ពីធម្មជាតិ ក្លិនឈ្ងុយ និងសរសៃមីស្វិតល្អ ។
សូមជម្រាបថា មី យុំាយុំានេះ មានប្រភពផលិតនៅប្រទេសថៃ និងនាំចូលដោយក្រុមហ៊ុន Ajinomoto Cambodia មាន ៤រសជាតិ គឺមីយុំាយុំា សាច់ជ្រូកចិញ្ជ្រាំ, មីយុំាយុំា រសជាតិតុំយំា, មីយុំាយុំា រសជាតិខ្ទឹមលីង និងមីយុំាយុំា ស៊ុគី៕