(កំពង់ធំ)៖ រសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមនឹងក្រុមការងារចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី មួង សារី នាយការិយាល័យគីមីសាស្ត្រ មន្ទីរសំភារៈបច្ចេកទេស កងរាជអាវុធហត្ថខេត្ត ដែលទើបត្រឡប់មកពីសំរាក់ព្យាបាលនៅមន្ទីរពេទ្យ គ្រីសស្ទាន ប្រទេសថៃ ដោយមានជម្ងឺត្រូវវះកាត់បេះដូង និងបាននាំយកថវិការមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន ១.៧៥០.០០០រៀល និងភេសជ្ជៈមួយចំនួនផងដែរ។
លោកបានផ្តាំផ្ញើដល់លោកវរសេនីយ៍ត្រី មួង សារី ធ្វើយ៉ាងណាខិតខំថែរក្សាសុខភាពឲ្យបានល្អប្រសើរ ព្រោះថា ជំងឺនេះបើយើងមិនចាប់អារម្មណ៍ទេមើលទៅ ដូចជាធម្មតាតែតាម ការពិតគឺវាមានសភាពធ្ងន់ធ្ងរណាស់ បើយើងមិនបានយកចិត្តទុកដាក់ទេវាអាចធ្វើទុក្ខ ឬអាចលាប់ឡើងវិញក៏ថា បានដូចនេះហើយ បញ្ហាសុខភាពគឺសំខាន់ណាស់សំរាប់យើងម្នាក់ៗ កាល់ណាសុខ ភាពរបស់យើងមានបញ្ហាហើយ ពិបាកកែឲ្យបានដូចដើមវិញណាស់។ លោកក៏បានជំរុញឲ្យធ្វើលំហាត់ប្រាណ ជាប្រចាំ ដើម្បីសុខភាពរឹងមាំមួយកំរិតទៀត ។
លោកបានបន្តថា ថ្វីថ្បិតថវិកាមូលនិធិរបស់មហាគ្រួសារកងរាជអាវុធហត្ថខេត្តរបស់យើង មានចំនួនតិចតួចក្តីតែវាជាទឹកចិត្ត ស្រលាញ់រាប់អាន យកចិត្តទុកដាក់ ចេះជួយយកអាសារគ្នាក្នុង គ្រាមានអាសន្ន របស់មិត្តរួមការងារ ដើម្បីចែករំលែក និងជួយដោះស្រាយការខ្វះខាតបានមួយចំនួនផងដែរ។
ជាមួយគ្នានោះដែរ លោកវរសេនីយ៍ត្រី មួង សារី និងក្រុមក្រួសារបានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល និងក្រុមការងារដែលបានយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ ដែលតែងតែមានបញ្ហាដូចជា មានជំងឺដង្កាត់ផ្សេងៗ ហើយលោកសូមឲ្យក្រុមការងារជួបប្រទះតែសេចក្តីសុខកុំបីឃ្លៀងឃ្លាតឡើយ៕