(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២៩ករណី ក្នុងនោះមានករណីប្រើប្រាស់៨ករណី និងជួញដូរ២១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៤៨នាក់ និងដកហូតថ្នាំញៀន ៩.៩១ក្រាម និង ១៧កញ្ចប់តូច។
របាយការណ៍បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ១,៩៧០ករណី ឃាត់មនុស្ស ៤,២៨០នាក់ (ស្រី ៣៦២នាក់) ក្នុងនោះមានជនបរទេស ១០៤នាក់ផងដែរ៕