(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៦៦៩គ្រឿង រកឃើញល្មើសច្បាប់ ៧៧៦គ្រឿង (ម៉ូតូ៧៨%) អប់រំ២៦១គ្រឿង និងផាកពិន័យ៥១៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៨ ខែមីនានេះ ត្រួតពិនិត្យរួម បានចំនួន ១,៨៦៥គ្រឿង, អប់រំ ១៥៥គ្រឿង និងផាកពិន័យ ៣៥៦គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១០៣,៩៧២គ្រឿង រកឃើញយានយន្តល្មើស ១៨,៥៥៣គ្រឿង (ម៉ូតូ៧៧%) ក្នុងនោះអប់រំ ៦,៤៧៩គ្រឿង និងផាកពិន័យ ១២,០៧៤គ្រឿង (ម៉ូតូ៩៩%)ផងដែរ៕