(ស្វាយរៀង)៖ ក្មេងប្រុស-ស្រី ៣នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងជិះទូកទៅរាវរកគ្រុំ ក៏បណ្តាលឲ្យក្រឡាប់ទូកលង់ទឹកស្លាប់ទាំង៣នាក់តែម្តង ដែលស្ថិតនៅក្នុងភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ក្មេងប្រុស-ស្រីដែលបានលង់ទឹកស្លាប់បាត់បង់ជីវិតទាំង៣នាក់នោះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ។

របាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះទី១ មានឈ្មោះ ជុន ស្រីនាង ភេទស្រី អាយុ១៤ឆ្នាំ, ទី២ មានឈ្មោះ ជុន ស្រីនីត ភេទស្រី អាយុ១២ឆ្នាំ, និងក្មេងរងគ្រោះទី៣ មានឈ្មោះ លី ធារ៉ា ភេទប្រុស អាយុ១២ឆ្នាំ៕