(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន សាមសុង បានធ្វើការប្រកាសម្តងរួចមកហើយនូវវត្តមានស្មាតហ្វូនជំនាន់ថ្មីត្រកូល A របស់ខ្លួនគឺ Samsung Galaxy A50 និង A30 ដែលជាស្មាតហ្វូនដែលបានរចនាឡើងជាមួយនឹងមុខមាត់ថ្មី រូបរាងថ្មី និងចំណុចពិសេសថ្មីៗ ដើម្បីបំពេញតាមសេចក្តីត្រូវការ និងទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ទាំងអស់របស់ខ្លួន។

គួររំឭកផងដែរថា ការបង្ហាញខ្លួនរបស់ Samsung Galaxy A50 និង A30 ទាំងពីរម៉ូឌែលនេះ គឺពិតជាមិនធ្វើឲ្យអតិថិជនរបស់ខ្លួនខកចិត្តនោះទេ ព្រោះថា មុខងារពិសេសៗក៏ដូចជាតម្លៃដ៏ទាក់ទាញនេះ គឺអាចទាក់យកបេះដូង ពីសំណាក់អតិថិជនបានជាក់ជាពុំខានឡើយ។
ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះទៀត អតិថិជនដែលបានជាវ Samsung Galaxy A50 ឬ A30 ចាប់ពីថ្ងៃទី១៨ដល់៣១មីនា ឆ្នាំ២០១៩នេះ នឹងមានឱកាសឈ្នះដំណើរទស្សនា BLACKPINK ដែលជាព្រឹត្តិការណ៍ដ៏ធំរបស់ក្រុមហ៊ុនសាមសុង នៅឯប្រទេសថៃនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ខាងមុខ។ ចឹងនៅសល់តែប៉ុន្មានថ្ងៃទៀតទេណា!!!

លើកនេះ សាមសុង គឺពិតជាផ្តល់ជូននូវជម្រើសយ៉ាងល្អបំផុត ដល់អតិថិជនរបស់ខ្លួន! បើចង់ជ្រាបច្បាស់ថាតើ Galaxy A50 និង A30 ទំនើបអស្ចារ្យប៉ុណ្ណានោះ សូមមកមើលលក្ខណៈសម្បត្តិទាំងអស់គ្នា!

១៖ Samsung Galaxy A50
*អេក្រង់ Infinity-U ទំហំ 6.4 អ៊ីញប្រភេទ Super AMOLED; 19.5:9 aspect ratio និងបង្ហាញវីដេអូក្នុងកម្រិត FullHD+ (1080 x 2340 px)
*ថតវីដេអូបានក្នុងកម្រិត 1080p@30fps<br< a="">>*កាមេរ៉ាក្រោយមាន 3 គ្រាប់ : 25 MP, f/1.7, PDAF; 8 MP, f/2.2, (សម្រាប់ថតយកផ្ទៃទូលាយ); 5 MP, f/2.2 សម្រាប់ថតព្រាលផ្ទៃខាងក្រោយ
*កាមេរ៉ាមុខ: 25 MP, f/2.0 អាចថតយកច្បាស់ ឬព្រាលផ្ទៃខាងក្រោយ បានយ៉ាងល្អតាមមុខងារ Selfie Focus
*មានមុខងារ Flaw Detect ដែលអាចផ្តល់សញ្ញាទៅអ្នកប្រើប្រាស់ពេលមានកំហុសនៃរូប ភាពដែលទើបនឹងថត ដូចជាបិទភ្នែក ព្រាលមិនច្បាស់ឬ ពន្លឺដោយណែនាំឱ្យអ្នកថតសារឡើងវិញ
*ប្រើបន្ទះឈីប : Exynos 9610, Octa-core processor, Quad 2.3 GHz + Quad 1.7 GHz
*បច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់ (On-Screen Fingerprint) ដែលជាចំណុចពិសេសបំផុត ធ្វើឱ្យស្មាតហ្វូន Samsung ម៉ូឌែលនេះ ឈ្នះលើគូប្រកួតប្រជែងរបស់ខ្លួនទាំងឡាយដែលកំពុងដាក់លក់នៅក្នុងតម្លៃចន្លោះពី 300-400$
*ស្កេនមុខ (Face Recognition)
*អង្គចងចាំនិងអង្គផ្ទុកមាន 2 ជម្រើស៖ RAM 4GB ROM 64GB លក់ក្នុងតម្លៃ 299$ ឬ 6GB ROM 128GB ក្នុងតម្លៃ 339$ និងអាចបន្ថែមបានរហូតដល់ 512GB សម្រាប់ microSD card
*ប្រើ Samsung One UI លើ Android 9.0 Pie ជាប្រពន្ធ័ប្រតិបត្តិការថ្មីស្រឡាងមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ដោយដៃមួយចំហៀង
*ថាមពលថ្ម 4,000 mAh; Samsung Fast Charge, USB 2.0 Type-C
*ប្រើស៊ីមបាន 2 ដែលអាចប្រើអ៊ីនធឺណេត 4G LTE

២៖ Samsung Galaxy A30
*អេក្រង់ដំណក់ទឹក (Infinity-U Display)
*អេក្រង់ Infinity-U ទំហំ 6.4 អ៊ីញ ប្រភេទ Super AMOLED; 19.5:9 aspect ratio និងបង្ហាញវីដេអូក្នុងកម្រិត FullHD+ (1080 x 2340 px)
*ថតវីដេអូបានក្នុងកម្រិត
1080p@30fps<br< a="">>*កាមេរ៉ាក្រោយមាន 2 គ្រាប់ : កាមេរ៉ាគោល 16 MP, f/1.7, 5 MP, f/2.2, (សម្រាប់ថតយកផ្ទៃទូលាយ)
*កាមេរ៉ាមុខមាន 1 គ្រាប់ទំហំ : 16 MP, f/2.0
*ប្រើបន្ទះឈីប : Exynos 7904, Octa Core Processor Dual 1.8 GHz + Hexa 1.6 GHz
*ស្កេនក្រយៅដៃនៅផ្ទៃខាងក្រោយ (Fingerprint Sensor)
*ស្កេនមុខ (Face Recognition)
*អង្គចងចាំនិងអង្គផ្ទុក៖ RAM 4GB ROM 64GB និងអាចបន្ថែមបានរហូតដល់ 512GB សម្រាប់ microSD card
*ប្រើ Samsung One UI លើ Android 9.0 Pie ជាប្រពន្ធ័ប្រតិបត្តិការថ្មីស្រឡាងមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ដោយដៃមួយចំហៀង
*ថាមពលថ្ម 4,000 mAh; Samsung Fast Charge, USB 2.0 Type-C
*ប្រើស៊ីមបាន 2 ដែលអាចប្រើអ៊ីនធឺណេត 4G LTE

សរុបមកវិញដោយខ្លីៗហើយខ្លឹម Galaxy A50 ឡូយលើសគេត្រង់ថាមាន៖
*បច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់ (On-Screen Fingerprint)
*អេក្រង់ Infinity-U ប្រភេទ Super AMOLED ដែលផ្តល់ពណ៌ភ្លឺច្បាស់ម៉ដ្តល្អ
*កាមេរ៉ាក្រោយមាន 3 គ្រាប់៖ 25 MP (f/1.7); 8 MP (f/2.2); 5 MP (f/2.2)
*មានអង្គចងចាំ និងអង្គផ្ទុកធំ ក្នុងតម្លៃហួសពីល្អ ៖ RAM 4GB ROM 64GB លក់ក្នុងតម្លៃ 299$ ឬ RAM 6GB ROM 128GB ក្នុងតម្លៃ 339$
*ថាមពលថ្ម 4,000 mAh

ដឹងពីចំណុចលើសគេនេះហើយ លោកអ្នកអាចសម្រេចចិត្តដ៏ឆ្លាតវៃ ក្នុងការជ្រើសរើសស្មាតហ្វូន សម្រាប់ខ្លួនឯងបានហើយ។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ៖1800 20 3232 ៕