(មណ្ឌលគិរី)៖ សាខាសមាគមកាយឬទ្ធិនារីកម្ពុជាខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ បាននាំយកអំណោយជាសម្ភារសិក្សា និងថវិកាមួយចំនួនចែកជូនសិស្សានុសិស្ស នៅក្នុងសាលាឋមសិក្សាស្រែអំពូម ឃុំស្រែអំពូម ស្ថិតនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រាប់រយនាក់ ដែលកំពុងជួបការខ្វះខាត់ក្នុងការសិក្សាផងដែរ។
ក្នុងការចុះចែកអំណោយនោះដែរ ក៏គួរឲ្យសង្វែគលើក្មេងប្រុសម្នាក់កំពុងជិះលើរទេះ ដោយពិការជើងទាំងពីរដែលម្តាយបង្កើតបោះបង់ចោលរយៈពេល៣ឆ្នាំមកហើយ
ដែលទុកឲ្យក្មេងអភ័ព្ទមួយនេះ រស់នៅក្នុងខ្ទមចាំចំការក្នុងព្រៃ ដោយពេលខ្លះមានបាយញ៉ាំ ពេលខ្លះអត់បាយអត់ទឹកមួយគ្រាៗទៀតផង តែអាស្រ័យដោយសារមានអ្នកភូមិ គេជួយហុចចំណីអាហារឲ្យហូបជារើយៗ។
លោក នាក់ សំណាង និងប្រពន្ធ ឈ្មោះអឿន អ៊ីម រស់នៅភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានរៀបរាប់ថា នៅក្នុងឆ្នាំ២០១៨ នៅពេលដែលរូបលោក កំពុងដើររកស៊ីឆ្នួលគេក៏ស្រាប់តែ ជួបក្មេងប្រុសអភ័ព្ទម្នាក់រស់នៅម្នាក់ឯង ក្នុងខ្ទមចាំចម្ការកណ្តាលព្រៃហើយពិការភាពពិកាជើងទាំងពីរ។
លោកបន្តថា ពេលដែលពីរនាក់ប្តីប្រពន្ធសួរកុមារនោះ ដំបូងរូបគេមិនបានឆ្លើយតបនោះទេ បានត្រឹមសម្រក់ទឹកភ្នែកប៉ុណ្ណោះ នៅពេលពួលគាត់លួងលោមក្មេងពិកាជើងនោះ ក៏ក្មេងនោះនិយាយថា ម្តាយបង្កើតមានប្តីថ្មីទៀត ហើយបោះបង់រូបគេចោលជាយូហើយ ដោយរូបគេត្រូវនៅម្នាក់ឯងក្នុងខ្ទមចាំចំការនេះ និងមានពេលខ្លះបានញ៉ាំអាហារ ពេលខ្លះដេកអត់ញ៉ាំក៏មានដែរ។
លោកបានបញ្ជាក់ថា លោកក៏សម្រេចចិត្តយកមកភូមិមួយរយៈ ដើម្បីឲ្យអាហារគាត់បានហូប ប៉ុន្តែពេលនេះក្មេងពិកាអភ័ព្ទនេះ បានសម្រេចចិត្តលែងទៅណាហើយ ក៏រស់នៅជាមួយបរុសពីរនាក់ប្តីប្រពន្ធក្នុងភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដាខេត្តមណ្ឌលគិរីនេះផងដែរ។ លោក នាក់ សំណាង រស់នៅភូមិឃុំខាងលើបានរៀបរាប់ប្រាប់ទៀតថា រូបគាត់សព្វថ្ងៃមានមុខរបរជាកម្មករដើស៊ីឆ្នួលជំរះស្មៅឲ្យអ្នកជិតខាង ប្រពន្ធលក់នំតិចតួចបានកំរ៉ៃ យកមកផ្គត់ផ្គង់កូនក្នុងបន្ទុកចំនួន៣នាក់ ហើយឥឡូវនេះមានកុមារអភ័ព្ទម្នាក់ទៀតសរុបកូន៤នាក់ក្នុងបន្ទុក ហើយកំពុងបានចូលរៀនទាំងអស់។
លោកបានបន្ថែមថា ឥឡូវនេះគាត់កំពុងព្រួយបារម្ភខ្លាំងណាស់ ចំពោះជីវភាពគ្រួសារផ្ទាល់ ព្រោះគ្រួសារគាត់ជាអ្នកក្រ កូនរៀនចំនួន៣នាក់រាល់ថ្ងៃឡូវនេះបានរើសយកក្មេងពិការម្នាក់ទៀតមកចិញ្ចឹម និងកំពុងឲ្យចូលរៀនដូចកូនគាត់ដែរ ចំណែកផ្ទះគាត់ជាផ្ទះតៀមតូចសង់ជាប់ដី។
លោក នាក់ សំណាង បានបន្តទៀតថា «ក្មេងពិការជើងទាំងពីរនោះឈ្មោះ សុភី ភេទ ប្រុសអាយុ ១៣ឆ្នាំ តែឡូវលោកបានដាក់នាមត្រកូលឲ្យក្មេងអភ័ព្ទនោះហើយ ឈ្មោះ នាក់ សុភី ហើយលោកក៏បានអំពានាវដង្ហោយហៅរកជំនួយពីសប្បុសជននានា ដែលមានធម៌សប្បុរសឲ្យជួយដល់ក្មេងអភ័ព្ទនេះផង ក៏ដូចជួយសម្រាលដល់ជីវភាពគាត់ព្រោះឥឡូវនេះរូបគាត់ និងប្រពន្ធពិបាករកចំណូល មកផ្គត់ផ្គង់ក្នុងគ្រួសារណាស់»។
លោកនាយិកាសាលាបឋមសិក្សាស្រែអំពូម លោកស្រី ឡៃ ច័ន្ធឡាលីន បានលើកឡើងថា ជីវភាពទាំងពីរនាក់ប្តីប្រពន្ធខាងលើពិតជាមានជីវភាពលំបាកមែន ប្តីមានការងារជាកម្មករជំរះស្មៅ និងដើរស៊ីឆ្នួលឲ្យ ដើម្បីបានកម្រៃមកផ្គត់ក្នុងគ្រួសារជួនបានជួនអត់ជួនគ្រប់ជួនមិនបានគ្រប់គ្រាន់ ហើយពេលនេះក្មេងប្រុសពិការរស់នៅក្នុងបន្ទុកពីរនាក់ប្តីប្រពន្ធខាងលើនោះក៏បានបញ្ជូនមកចូលរៀនដែរ គឺកំពុងរៀនថ្នាក់ទី១៕