(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ ដឹកនាំដោយលោកអនុសេនីយ៍ទោ រឿន វន នាយប៉ុស្ដិ៍ ក្រោមការបញ្ជាពីលោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានតាមបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ពាក់ព័ន្ធចាត់ចែងឲ្យមានការប្រើប្រាស់ថ្នាំញៀន។
នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ បានបញ្ជាក់ថា ចំពោះការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះ បានអនុវត្តឡើងស្ថិតនៅត្រង់ចំណុចក្រុមទី៣ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នាវេលាម៉ោង០៩៖០០នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ។
នាយប៉ុស្ដិ៍នគរបាលច្រាំងចំរេះ បន្តថា ជនសង្ស័យទាំង៣នាក់នោះរួមមាន ទី១៖ឈ្មោះ សើ ម៉ាត់ស៊ិម អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅ ផ្ទះលេខ១២០៩ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្រុម២ ភូមិ-សង្កាត់ច្រាំងចំរេះ១ ខណ្ឋឫស្សីកែវ (ធ្លាប់ជាប់មណ្ឌលកែប្រែគ្រឿងញៀន), ទី២៖ឈ្មោះ ម៉ៅ អារីហ្វីន អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ឥស្លាម ទីលំនៅផ្ទះលេខ៤២ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងក្រុម៣ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឋឫស្សីកែវ (ធ្លាប់ជាប់មណ្ឌលកែប្រែគ្រឿងញៀន) និងទី៣៖ឈ្មោះ យាន សុខល័ក្ខ ហៅជា អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះជួល ក្នុងក្រុម៣ ភូមិក្រោលគោ សង្កាត់គីទ្បូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ។
យ៉ាងណាក៏ដោយ ក្រោយបង្ក្រាបពួកគេទាំង៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ បញ្ជូនទៅឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕