(ភ្នំពេញ)៖ មួយឆ្នាំបានកន្លងផុតទៅ ឥឡូវ ភូមិអាយស៍ IZE ភូមិដ៏ត្រជាក់ប្រចាំបុណ្យភូមិ ត្រៀមខ្លួនមកទៀតហើយ មកកំដរបរិយាកាសឱ្យកាន់តែសប្បាយរីករាយ និង ត្រជាក់ស្រួលសម្រួល ដល់អ្នកមកលេងបុណ្យភូមិ ក្រោមអាកាសធាតុក្តៅខែចេត្រខាងមុខនេះចាប់ពីថ្ងៃទី ៥-៦-៧ ខែមេសា ឆ្នាំ២០១៩ នៅវត្តព្រះធាតុ ក្បែររង្វង់មូលគួរស្រូវ ផ្លូវជាតិលេខ២ ប្រមាណ៦គីឡូម៉ែត្រ ពីវត្តភ្នំតែប៉ុណ្ណោះ។

លោក ម៉ៃឃើល សុវណ្ណ (Michael Sovann) ប្រធានផ្នែករៀបចំកម្មវិធីរបស់ទឹកក្រូចអាយស៏ IZE ប្រកាសឱ្យអ្នកមកលេងបុណ្យឆ្នាំនេះ កុំភ្លេចមកយក អាវយឺតបុណ្យភូមិ និង កែវទឹកក្រូចអាយស៍ IZE ដែលវត្ថុអនុស្សាវរីយ៍ប្រចាំបុណ្យភូមិពីភូមអាយស៍ IZE ហើយបើក្តៅខ្លាំងត្រូវការកន្លែងត្រជាក់ស្រួល អង្គុយសម្រាកស្រួល ញាំអាយស៍ IZE ទឹកផ្លែជូប ភេសជ្ជៈប៉ូវកម្លាំង វើក ឬទឹកបរិសុទ្ធកម្ពុជា សូមចូលទៅក្នុងទូរបន្ទប់ទឹកកករបស់ភូមិអាយស៍ដោយឥតគិតថ្លៃ។

កញ្ញា យូគី តំណាងគណៈកម្មការរៀបចំបុណ្យភូមិ ក៏បាននិយាយដោយខ្លីពីអ្នកឧបត្ថមកម្មវិធីបុណ្យភូមិថា «អត់អាយស៍ ម៉េចបាន បុណ្យភូមិឆ្នាំហ្នឹង! ហើយសូមគោរពអញ្ជើញទស្សនិកជនលេងសប្បាយដូចរាល់ឆ្នាំតាមការគួរ»

កុំភ្លេចណាចូលរួមទាំងអស់!!!