Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមត្រៀមទឹកទុក! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌច្បារអំពៅ និងខណ្ឌដង្កោ នៅយប់ថ្ងៃទី០២ និងថ្ងៃទី០៥ ខែមេសា

28-03-2019 15:28

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌច្បារអំពៅ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី០២ និងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ដោយសារតែអ្នកជំនាញនឹងកាត់ភ្ជាប់បំពង់ ចែកចាយទឹកថ្មី។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង២៤៖០០នាទីយប់។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ដង្កោ ខណ្ឌដង្កោ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ មានរយៈពេលខ្លីប្រមាណ៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង២៤៖០០នាទីយប់ផងដែរ៕