(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei បានបញ្ចេញកាណុងធំថ្មីមួយទៀតហើយ ដោយបានសម្ពោធស៊ូបភើស្មាតហ្វូន P30 ស៊េរី ដ៏កក្រើកពិភពលោកមួយនៅទីក្រុងប៉ារីស នាយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ហើយសម្រាប់នៅប្រទេសកម្ពុជា ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីផ្សាយបន្តផ្ទាល់ពិសេស និងធ្វើការ Unbox ភ្លាមៗផ្ទាល់តែម្តង ជាមួយបណ្តាសារព័ត៌មាន បន្ទាប់ពីការផ្សាយបន្តផ្ទាល់បពា្ចប់ភ្លាមៗ នៅភោជនីយដ្ឋាន និងSkybar វេហា។

ស៊ូបភើស្មាតហ្វូន P30 សេរ៊ី មានសមត្ថភាពលើសពីស្មាតហ្វូនធម្មតា ជាមួយការរចនាយ៉ាងល្អឥតខ្ចោះ ជាមួយស៊ូបភើកាមេរ៉ា ស៊ូបភើហ្សូម ដែលមានសមត្ថភាព អស្ចារ្យបំផុតមិនធ្លាប់មាន ក្នុងការថតរូប និងការថតវីឌីអូ ។ កំពូលកាមេរ៉ា Leica ៤គ្រាប់ មានសមត្ថភាពខ្លាំងអស្ចារ្យ ក្នុងការផ្តិតយករូបភាពយ៉ាងល្អឥតខ្ចោះ ជាមួយកាមេរ៉ាក្រោយទំហំ 40MP ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ ២០MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និងកាមេរ៉ា Huawei TOF។

ជាមួយបច្ចេកវិទ្យាថ្មីបំផុត Periscope នៅលើឡែន SuperZoom កំពូលកាមេរ៉ានៅលើស៊ូភើស្មាតហ្វូននេះ មានសមត្ថភាពអាចហ្សូមបែប Optical បាន 5X, Hybrid ហ្សូមបាន 10X និង Digital ហ្សូមបានរហូតដល់ 50X ហ្សូមបានដល់ឋានព្រះច័ន្ទ ដូចឃើញកៀកផ្ទាល់នឹងភ្នែក កាន់តែច្បាស់ដិតគ្រប់ចំណុច។ ស៊ូភើស្មាតហ្វូននេះ អាចផ្តិតយករូបភាពរឹតតែច្បាស់ ដូចឃើញផ្ទាល់នៅពេលយប់ ជាមួយនិងកម្រិត ISO ខ្ពស់ សូម្បីតែក្នុងស្ថានភាពងងឹត មិនសូវមានពន្លឺ ក៏អាចថតរូបបាននូវបរិយាកាស ដែលពោរពេញដោយមនោសពោ្ចតនារ៉ូមែនតិច ក្រោមពន្លឺភ្លើងទៀន បាញ់កំជ្រូច ឫភ្លើង ដែលដេគ័រលម្អ ពេលយប់ក៏ថតបានដែរ។

បច្ចេកវិទ្យាកាមេរ៉ា Huawei ថតបែប TOF អាចជួយឲ្យអ្នកផ្តិតយករូបភាពកាន់តែដិតច្បាស់។ លើសពីនេះ លោកអ្នកអាចផ្តិតយកផ្ទៃក្រោយព្រាល ជាមួយនឹងពន្លឺភ្លើង Bokeh ដែលជាស្រមោលភ្លើងជាប់គ្នាបែបសិល្បៈ ឫច្បាស់កន្លែងណាមួយក៏បានតាមការចូលចិត្ត។ កាមេរ៉ាសែលហ្វីទំហំ 32MP អាចស្គាល់មុខរបស់អ្នក និងជួយបន្ថែមពន្លឺកាត់បន្ថយនូវកម្រិតមិនច្បាស់ ព្រិល ក្នុងរូបថត ដែលអតិថិជនភាគច្រើន ចង់បានពេលថតរូបសែលហ្វីម្តងៗ សូម្បីតែក្នុងស្ថានភាពទីងងឹត ឫកម្មវិធីជប់លៀងផ្សេងៗពេលយប់ ។

ស៊ូបភើស្មាតហ្វូន P30 30 Pro អេក្រង់កោងទំហំ 6.47 អ៊ីញ រីឯ P30 6.1 អ៊ីញ អេក្រង់បែបដំណក់ទឹក ដែលមាន notch តូចស្លីម លាតកប់គែមជាមួយជម្រើសពណ៍ប្លែក កាលីបទាន់សម័យ។ មិនតែប៉ុណ្ណោះស៊ូបភើស្មាតហ្វូននេះ ដំណើរការដោយបន្ទះឈីប Kirin 980 ថាមពលថ្ម 4200 mAh និងបច្ចេកវិទ្យា Huawei SuperCharge 40W សាកថ្ម 30នាទីបាន ៧០% សម្រាប់ Huawei P30 Pro។ រីឯ RAM និង ROM វិញ គឺ P30 Pro ( RAM 8GB RAM + ROM 256GB) P30 ( RAM 8GB + ROM 128GB) និង P30 Lite ( RAM 6GB + ROM 128GB)។

ល្មមដល់ពេលប្រើស៊ូបភើស្មាតហ្វូន P30 សេរ៊ីម្តងមើល! នៅថ្ងៃទី២៩ ខែមីនា ស្អែកនេះ ក្រុមហ៊ុន Huawei នឹងរៀបចំកម្មវិធីពិសេសទ្រង់ទ្រាយធំ យកព្រះច័ន្ទពីទីក្រុងប៉ារីសមកទីក្រុងភ្នំពេញតែម្តង ជាមួយនឹងពិធីសម្ពោធដ៏កក្រឹកកក្រែង រួមទាំងភាពភ្ញាក់ផ្អើលជាច្រើនទៀត សូមរង់ចាំមើលទាំងអស់គ្នាមើលថាឡូយកម្រិតណា។ បើនិយាយពី P30 Lite វិញអ្នកអាចធ្វើការកុម្ម៉ង់ទុកមុន ក្នុងតម្លៃត្រឹមតែ $339 ថែម Bluetooth Speaker និងស៊ីមស្មាត ព្រមទាំងអាចមានឱកាសឈ្នះរថយន្ត Mazda 2 ផងដែរ។

សម្រាប់ព័ត៌មានលម្អិត៖ https://www.youtube.com/watch?v=qgXxdtobieI
https://www.youtube.com/watch?v=NfxwablloIw&feature=youtu.be ៕