(កោះកុង)៖ រដ្ឋបាលសាលាខេត្តកោះកុង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ បានទទួលរទេះរុញសម្រាប់ជនពិការ ពីសមាគមអន្តរជាតិទីក្រុងបាងកក ដើម្បីធ្វើការចែកជូនប្រជាពលរដ្ឋ ជាជនពិកាក្នុងខេត្ត។
ការទទួលអំណោយរទេះរុញជនពិការពីសមាគមអន្តរជាតិទីក្រុងបាងកក ប្រទេសថៃ មានការទទួលស្វាគមន៍ក្រោមវត្តមានលោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្ត និងមន្ត្រីក្រោមឱវាទ
ឯភាគីថៃក្រោមវត្តមានលោក សិរិឆ័យ ស័ព្យសិរិ ប្រធានសមាគមជនពិការអន្តរជាតិ ប្រចាំទីក្រុងបាងកកប្រទេសថៃ រួមទាំងមន្ត្រីក្រោមឱវាទ។
លោក សិរិឆ័យ ស័ព្យសិរិ ប្រធានសមាគមជនពិការអន្តរជាតិ ប្រចាំទីបាងកក បានថ្លែងថា ដោយមើលឃើញនូវភាពលំបាករបស់បងប្អូនជាជនពិការមិនថា ប្រទេសថៃ ឬកម្ពុជា នោះទេសមាគមជនពិការអន្តរជាតិប្រចាំទីក្រុងបាងកក មានកិត្តិសយយ៉ាងដែលបានប្រាស័យជាមួយជនជាតិកម្ពុជា ដែលវិស័យជួយដល់សមាគមជនពិការអន្តរជាតិ មានបំណងចូលរួមជនពិការគ្រប់រូប ដែលមានកាយសម្បទាមិនគ្រប់គ្រាន់ ហេតុដូច្នេះជនពិការត្រូវមានការផ្តល់ជំនួយជាពិសេស រទេះកង់៣ដូចបងឃើញនៅទីស្រាប ក្នុងការងាយស្រួលធ្វើដំណើរបំលាសទីបានស្រួល។
លោកបន្តថា សមាគមជនពិការអន្តរជាតិ បានរៀបចំគម្រោងផ្តល់ជូនរទេះជនពិការនេះ សម្រាប់ជនពិការដោយមិនប្រកាន់សាសនា ជាក់ស្តែងថ្ងៃនេះ សមាគមជនពិការអន្តរជាតិទីក្រុងបាងកក បាននាំនូវរទេះរុញចំនួន៣០គ្រឿង ដើម្បីធ្វើការចែកជូនជនពិការ ក្នុងខេត្តកោះកុង និងមានការផ្តល់បន្តទៀតនៅពេលក្រោយៗ ដើម្បីស័យទំនាក់ទំនងគ្នាចំពោះប្រទេសទាំង២។
លោក ផៃធូន ផ្លាមកេសន បានថ្លែងថា ក្នុងមានលោកជាអាជ្ញាធរខេត្តកោះកុង លោកមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដោយប្រាស្រ័យទំនាក់ទំនងរវាងភាគីថៃ-កម្ពុជា មានការយកចិត្តទុកដាក់ទៅជនពិការកម្ពុជា ដែលជួយផ្តល់រទេះចំនួន៣០គ្រឿង ក្នុងសម្របសម្រួលក្នុងការធ្វីដំណើរ ឬបំលាសទីបានស្រួល។
លោកក៏បានថ្លែងអំណរគុណ ដល់សមាគមជនពិការអន្តរជាតិជនពិការទីក្រុងបាងកក ដែលខិតខំផ្តល់រទេះរុញជនពិការមកខេត្តកោះកុង និងធ្វើចែកជូនប្រជាពលរដ្ឋជាជនពិការ ដោយមិនប្រកាន់ពូជសាសន៍៕