(ភ្នំពេញ)៖ ក្រុមហ៊ុនទឹកដោះគោមួយ បានចេញសេចក្ដីជូនដំណឹង ដល់អតីតបុគ្គលិកផ្នែកលក់ឈ្មោះ ឡាវ សុខុម ភេទប្រុស អាយុ៤១ឆ្នាំ (ដូចមានក្នុងរូបថតខាងក្រោម) ឲ្យចូលខ្លួនមកដោះស្រាយរឿងយកផលិតផលក្រុមហ៊ុន ទៅលក់លើទីផ្សារ ហើយគេចខ្លួនមិនចូលមកទូទាត់ប្រាក់ ជាមួយក្រុមហ៊ុនតាំងពីខែមករា ឆ្នាំ២០១៩។
ក្រុមហ៊ុន ក៏សូមជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ក្រុមហ៊ុននឹងមិនទទួលខុសត្រូវ ចំពោះរាល់បញ្ហាណាមួយ ដែលបង្កឡើងដោយអតីតបុគ្គលិកឈ្មោះ ឡាវ សុខុម នេះឡើយ។ ក្រុមហ៊ុន ទុកពេលយ៉ាងយូរ ត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ឲ្យចូលខ្លួនមកក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាខាងលើ ជាកំហិត ពុំដូច្នោះទេ ក្រុមហ៊ុននឹងចាត់វិធានការណ៍តាមផ្លូវច្បាប់។
បើសាធារណជនឃើញបុគ្គល ដូចក្នុងរូបថតនេះ សូមទាក់ទងមកយើងខ្ញុំ តាមលេខទូរស័ព្ទ ០៧០ ២០៨ ០៧៥៕