(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម បានចេញសេចក្តីសម្រេចតែងតាំងប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញថ្មី ដោយដាក់លោក ទេស គង្គា ជំនួសលោក ផន ដាវី ដែលត្រូវចូលនិវត្តន៍។ នេះបើយោងតាមសេចក្តីសម្រេចរបស់ទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ។

យោងតាមសេចក្តីសម្រេចរបស់លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា «សម្រេចតែងតាំងលោក ទេព គង្គា ក្របខ័ណ្ឌក 2 4 ជាប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ជំនួសលោក ផន ដាវី ដែលត្រូវចូលនិវត្តន៍»

ចំពោះការតែងតាំងប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញថ្មីខាងលើនេះ បណ្ដាលឲ្យមានការរិះគន់ពីមន្ត្រីធម្មការ និងព្រះសង្ឃជាច្រើនអង្គផងដែរ ដោយសារតែថ្នាក់ដឹកនាំសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានចម្រើនពរបិណ្ឌបាតតែងតាំងមុខមន្ត្រីផ្សេងជាប្រធានមន្ទីរធម្មការ គឺលោក សែស សារឿន ប៉ុន្តែធ្លាក់សេចក្តីសម្រេចមកគឺតែងតាំងមន្ត្រីផ្សេងទៅវិញ។

សូមអានព័ត៌មានលម្អិត នៅក្នុងលិខិតខាងក្រោម៖