(ភ្នំពេញ)៖ រថយន្ដ Lexus មួយគ្រឿងដែលបើកបរដោយបុរសម្នាក់ បានបុករះប្រជាពលរដ្ឋបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត ទាំងកណ្ដាលថ្ងៃត្រង់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ នៅក្រោយអធិការដ្ឋាននគរបាលខណ្ឌទួលគោក ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលកំពុងចុះយកព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានបណ្ដាលឲ្យស្ដ្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈពលរដ្ឋ៤នាក់ផ្សេងទៀត របួសធ្ងន់ស្រាល។

យ៉ាងណាក៏ដោយ ជនបង្កជាអ្នកបើកបរត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗផងដែរ ដើម្បីបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការបន្ដតាមនីតិវិធី៕