(ភ្នំពេញ)៖ អង្គការ JMAS របស់ជប៉ុនទើបតែចុះកិច្ចព្រមព្រៀងជាមួយ អង្គភាពស៊ីម៉ាក់របស់កម្ពុជា ដើម្បីផ្តល់ជំនួយគាំទ្រដល់សហគមន៍រងគ្រោះដោយសារតំបន់គ្រាប់មីន តាមរយៈគម្រោងកសាងភូមិសុវត្ថិភាព ដែលមានថវិកាគាំទ្រគម្រោងចំនួន ១២៩,០៨០ដុល្លារ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ និងភាពជាដៃគូរវាង CMAC និង អង្គការ JMAS ត្រូវបានធ្វើឡើង នៅទីបញ្ជាការស៊ីម៉ាក់ ភ្នំពេញ នៅ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា គម្រោងនេះ មានរយ:ពេលពេល១២ខែ (០១ ខែមេសា ឆ្នាំ២០១៩ ដល់ ៣១ ខែមីនា ឆ្នាំ២០២០ ) ដែល អនុវត្ត ទៅលើស្រុក ចំនួន២ គឺស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង ស្រុក បាណន់ ខេត្តបាត់ដំបង។
លោកអគ្គនាយកបញ្ជាក់ទៀតថា គំរោងនេះគាំទ្រថវិកាដោយក្រុមហ៊ុន Kumatsu ជប៉ុន ហើយកន្លងមកបានជួយកសាងសាលារៀននៅទីជនបទ ចំនួន៩ខ្នង ស្រះទឹកខ្នាតធំចំនួន៥២ និងផ្លូវជនបទមួយចំនួន៕