(ភ្នំពេញ)៖ កម្មវិធីថ្មីឈ្មោះ «លុយសំណាងក្នុងថង់លាភ» របស់ក្រុមហ៊ុនវេរលុយ TrueMoney គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃសុក្រ ទី២៩ ខែមីនាក្នុងសប្តាហ៍នេះ។

ជាមួយនឹងការបើកសម្ពោធនេះ ក្រុមហ៊ុន TrueMoney ក៏បើកឱកាសដល់អ្នកដែលចូលរួមអាចឈ្នះរង្វាន់ទូរស័ព្ទម៉ាក OPPO F11 Pro ផងដែរ។

លោក ឈន់ សកល នាយកផ្នែកទីផ្សារក្រុមហ៊ុន TrueMoney បានលើកឡើងថា ការបើកឱ្យមានការឈ្នះរង្វាន់ទូរស័ព្ទនេះ គឺដើម្បីញាំងកម្មវិធីឱ្យកាន់តែពិសេស ហើយអ្នកដែលមានឱកាសឈ្នះ គឺអតិថិជនដែលចាយលុយតាម TrueMoney App របស់ក្រុមហ៊ុនTrueMoney។ លោកបានបន្ថែមថា កម្មវិធីនេះនឹងមានការចូលរួមសម្តែងពីតារាល្បីៗ នៅក្នុងស្រទាប់យុវវ័យជាច្រើនរូប ជាពិសេសក្រុម The We4kend ម្ចាស់បទ «រូបកាយ» ដ៏ល្បីក៏នឹងមានវត្តមាននៅទីនោះផងដែរ។

ក្រុមហ៊ុនវេរលុយដ៏ធំ TrueMoney បានពង្រីកការផ្តល់ជូនអតិថិជននូវមុខងារបន្ថែមថ្មីទៀតដែលជាកម្មវិធីពិសេសពីលើកម្មវិធីការចាយលុយនិងទិញសំបុត្រកុនតាម TrueMoney App។កម្មវិធីនេះមានឈ្មោះថា «ថង់លាភ» ដែលបានដាក់ដំណើរការកាលពីថ្មីៗនេះ ដោយលុយសំណាងបានចែកជូនដល់អតិថិជនរបស់ខ្លួន។

អតិថិជនដែលចូលចិត្តចាយលុយ និងទិញសំបុត្រកុនតាម TrueMoney App ទាំងអស់នឹងទទួលបានថង់លាភភ្លាមៗ ដែលមានរហូតជាង ៦ម៉ឺនថង់ ក្នុងនោះមានលុយសំណាងចាប់ពី៥០០រៀលរហូតដល់ទៅ ១លានរៀលក្នុងថង់លាភ។

ក្រុមហ៊ុន TrueMoney បានអញ្ជើញអតិថិជនរបស់ខ្លួនឱ្យចូលរួមដោយសេរីក្នុងកម្មវិធីសម្ពោធជាផ្លូវការនេះទាំងអស់គ្នា ហើយផ្តាំថា កុំភ្លេច Download កម្មវិធី TrueMoney ចូលក្នុងទូរសព្ទដៃរួចដាក់លុយនៅកន្លែងវេរលុយរបស់ភ្នាក់ងារទ្រូម៉ាន់នីឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានទូរសព្ទ OPPO F11 pro និងការបញ្ជុះតម្លៃ៥០% លើការចាយលុយតាម TrueMoney App នៅ ភោជនីយដ្ឋាន តាំក្រះធើយបឹងស្នោរ៕