(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៩២៩គ្រឿង រកឃើញល្មើសច្បាប់៦៦៣គ្រឿង (ម៉ូតូ៣៨%) អប់រំ២៥២គ្រឿង និងផាកពិន័យ៤១១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៧ ខែមីនានេះ ត្រួតពិនិត្យរួម បានចំនួន២,២៩៩គ្រឿង, អប់រំ១៧៤គ្រឿង និងផាកពិន័យ៣៩៨គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩៩,៣០៣គ្រឿង រកឃើញយានយន្តល្មើស១៧,៧៧៧គ្រឿង (ម៉ូតូ៣៥%) ក្នុងនោះអប់រំ៦,២១៨គ្រឿង និងផាកពិន័យ១១,៥៥៩គ្រឿង (ម៉ូតូ៨២%)ផងដែរ៕