Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រឡាញ់គ្រួសារអ្នក ត្រូវនិយាយថាទេចំពោះគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសសម្រាប់ថ្ងៃទី២៧ ខែមីនា៖ បង្ក្រាប៣៣ករណី ឃាត់ខ្លួន៥៩នាក់

27-03-2019 18:24

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣៣ករណី ក្នុងនោះមានករណីប្រើប្រាស់ ៧ករណី និងជួញដូរ ២៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៥៩នាក់ និងដកហូតម៉ាទឹកកកសរុប ១៤៨.៤៣ក្រាម និង ២៤កញ្ចប់តូច។

របាយការណ៍បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ១,៩៤១ករណី ឃាត់មនុស្ស ៤,២៣២នាក់ (ស្រី ៣៥៧នាក់) ក្នុងនោះមានជនបរទេស ១០៤នាក់ផងដែរ៕