(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានឱ្យដឹងនាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នេះថា រយៈពេល២ខែ ដើមឆ្នាំ២០១៩ (ខែមករា និងខែកុម្ភៈ) ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា មានចំនួន ១,២៤៤,៦៨៩នាក់ កើនឡើង ៩.៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។

ក្រសួងទេសចរណ៍ ក៏បានបញ្ជាក់អំពីទីផ្សារទេសចរណ៍សំខាន់ៗទាំង១០មកកម្ពុជា ក្នុងរយៈពេល២ខែនេះផងដែរ ក្នុងនោះរួមមាន៖
១. ចិន ៤១៨,៥៧២នាក់ កើនឡើង ៣១.៧%។
២. វៀតណាម ១២៤,២៦៦នាក់ កើនឡើង ១.៧%។
៣. ឡាវ ៨៦,៥០៥នាក់ កើនឡើង ១៣%។
៤. កូរ៉េ ៧២,៨៦៧នាក់ ថយចុះ ១៩.៦%។
៥. ថៃ ៦៩,១៩៧នាក់ កើនឡើង ២០.៣%។
៦. អាមេរិក ៥៣,៩៦៥នាក់ កើនឡើង ១.២%។
៧. បារាំង ៤២,០៨៧នាក់ កើនឡើង ៧.៧%។
៨. អង់គ្លេស ៣៩,៨២១នាក់ កើនឡើង ១៥.៣%។
៩. ជប៉ុន ៣៩,៧៥១នាក់ កើនឡើង ៣.១%។
១០. ម៉ាឡេស៊ី ៣២,១៦២នាក់ កើនឡើង ៨.៤%។

ក្រសួងទេសចរណ៍ បានបន្តថា ទេសចរអន្តរជាតិមកទស្សនាកម្ពុជាក្នុងកុម្ភៈ ឆ្នាំ២០១៩ មានចំនួន ៥៩៧,៤៨៣នាក់ កើនឡើង ១០% ធៀបនឹងខែកុម្ភៈ ឆ្នាំ២០១៨៕