Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បន្តឃាត់រថយន្តទំនើប២គ្រឿង ដែលពុំមានឯកសារនាំចូលស្របច្បាប់ នៅខណ្ឌ៧មករា

27-03-2019 16:50

(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានី ភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះឃាត់រថយន្តទំនើបគ្មានពន្ធចំនួន២គ្រឿង នៅក្នុងភូមិសាស្ត្រ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានបញ្ជាក់ថា សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឃាត់រថយន្ត ២គ្រឿងក្នុងភូមិសាស្ដ្រខណ្ឌ៧មករា ដែលមានផ្លាកលេខ ខ.ម ម៉ាក Toyota Alphad ចង្កូតឆ្វេង ១គ្រឿង ឆ្នាំ២០១៦ និងរថយន្តម៉ាក Toyota vellfire ចង្កូតស្តាំ ១គ្រឿង ឆ្នាំ២០១៥ ដែលពុំមានឯកសារនាំចូលស្របច្បាប់។ រថយន្តទាំង ២គ្រឿងត្រូវបានយកមករក្សាទុក ក្នុងឃ្លាំងគយ។

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលពីបរទេស។

ជាមួយគ្នានេះ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នឹងបន្តយុទ្ធនាការការងារនៅក្នុងរាជធានីភ្នំពេញកាន់តែខ្លាំងផងដែរ៕