មន្ទីរពេទ្យបង្អែកបាទីខេត្តតាកែវ ឆ្លើយតបការរិះគន់តាមបណ្តាញសង្គម Facebook ថា អ្នកជំងឺមានបណ្ណ័ក្រីក្រ គ្រួពេទ្យមិនយកចិត្តទុកដាក់
27-03-2019 15:59
(តាកែវ)៖ ការិយាល័យសុខាភិបាល ស្រុកប្រតិបត្ដិបាទី នៃមន្ទីរពេទ្យបង្អែកបាទី បានឆ្លើយតបទៅនឹងម្ចាស់ទំព័រ Facebook ឈ្មោះ Nhel Pheap ដែលបង្ហោះរិះគន់មកលើមន្ទីរពេទ្យបង្អែកបាទី ថា «អ្នកជំងឺមានបណ្ណ័ក្រីក្រ គ្រួពេទ្យមិនយកចិត្តទុកដាក់ពិនិត្យព្យាបាល និងថាមិនអីទេ តែអ្នកជំងឺស្លាប់បាត់»។ នេះបើតាមសេចក្ដីបំភ្លឺ របស់មន្ទីរពេទ្យបង្អែកបាទី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។
មន្ទីរពេទ្យបង្អែកបាទី បានបញ្ជាក់ថា «មិនមានក្រុមគ្រូពេទ្យណាថា មិនអីទេ នេះគ្រាន់តែជាពាក្យ គាត់ចេះតែនិយាយខ្លួនឯង ហើយចោទដាក់ក្រុមគ្រូពេទ្យ សូមជួយពិចារណាបន្តិច ទាក់ទងនឹងពាក្យនេះ បើជំងឺគាត់មានច្រើនមុខ ហើយធ្ងន់ធ្ងរទៀតក្រមគ្រូពេទ្យណាទៅ ហ៊ាននិយាយបែបនេះនោះ»៕
ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺ របស់មន្ទីរពេទ្យបង្អែកបាទី ដែលមានខ្លឹមសារទាំងស្រុង៖