(សៀមរាប)៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ កាំកុងត្រូលខេត្តសៀមរាប ដឹកនាំដោយលោក ព្រៅ ខេមរិទ្ធ ប្រធានសាខាបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះត្រួតពិនិត្យទំនិញវេចខ្ចប់នៅក្នុងផ្សារទំនើបចំនួនពីរ ដូចជា៖ ផ្សារអាស៊ី នៅតាមបណ្ដោយផ្លូវស៊ីវុត្ថា និងផ្សារថៃហួតនៅផ្លូវវត្តបូព៌ សង្កាត់ស្វាយដង្គុំ ស្រុកសៀមរាប ខេត្តសៀមរាប។
លោក ព្រៅ ខេមរិទ្ធ បានបញ្ជាក់ថា គោលបំណង នៃការចុះអង្កេតទំនិញនេះ គឺដើម្បីពិនិត្យមើលកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ផលិតផល កំប៉ុងប៉ោង-កំពិត ច្រែសស៊ី ជាដើម។
លោកប្រធានសាខាបានឲ្យដឹងថា ជាលទ្ធផល ពុំមានជួបទំនិញណាខូចគុណភាពឡើយ។
លោក ព្រៅ ខេមរិទ្ធ ក៏បានធ្វើការណែនាំដល់អាជីវករលក់ដូរទាំងអស់អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវ ស្របទៅតាមយថាប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់តេរីផ្សេងៗផងដែរ និងបានសំណូមពរដល់អាជីវករទាំងអស់ ឲ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទ នៃទំនិញ និងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះផងដែរ៕