(ភ្នំពេញ)៖ សាកលវិទ្យាល័យ ជាតិគ្របគ្រង (NUM) នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានប្រារព្ធទិវាអាជីវកម្ម (Business day) ដើម្បីផ្ដល់ឱកាស ក៏ដូចជាការចែករំលែកនូវបទពិសោធន៍សិក្សា និងការប្រឡូកការងារក្នុងសង្គម ពីអតីតសិស្សពូកែ ប្រចាំសាកលវិទ្យាល័យ ឬ(TOP5) ជូនដល់សិស្សជំនាន់ក្រោយ និងឈានទៅបញ្ចប់ការសិក្សានាពេលខាងមុខ ។
ទិវាអាជីវកម្មនេះ សាកលវិទ្យាល័យ NUM តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្ត និងបំផុសស្មារតីនិស្សិត ឱ្យផ្តោតទៅលើសហគ្រិនភាព និងយល់ច្បាស់ពីអ្វីដែលខ្លួនត្រូវធ្វើ ពេលបញ្ចប់ពីការសិក្សា ស្វែងរកការងារធ្វើនោះ ។
ក្នុងឆ្នាំនេះផងដែរ ទិវាអាជីវកម្ម បានលើកយកនូវប្រធានបទចំនួនពីរ ដើម្បីយកពិភាក្សា គឺ ១៖ ការសិក្សា និងការងារ ស្ដីពី «អាថ៌កំបាំងនៃភាពជោគជ័យ និងការជ្រើសរើសបុគ្គលិក» និងប្រធានទី២៖ «លក្ខណៈវិនិច្ឆ័យ និងបញ្ហាប្រឈម»។ ក្នុងឱកាសនោះ លោកបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកល វិទ្យាល័យជាតិគ្រប់គ្រងនឹងបិទកម្មវិធី និងប្រគល់លិខិតសរសើរ ដល់និស្សិតឆ្នើមផងដែរ។
ទន្ទឹមនឹងនោះផងដែរ សាកលវិទ្យាល័យ ជាតិគ្របគ្រង នឹងរៀបចំនូវព្រឹត្តិការណ៍ សង្ក្រាន្តឆ្នាំកុរ ប្រចាំឆ្នាំ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែមីនាស្អែកនេះតទៅ ។ សូមចូលរួមឱ្យបានច្រើនកុះករ !!!