(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី សិត សិលា ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារអន្តោប្រវេសន៍ ប្រចាំខែមីនា និងលើកទិសដៅបន្ត ខែមេសា ឆ្នាំ២០១៩។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកនាយ លោក/លោកស្រី នាយរងការិយាល័យ លោកនាយ នាយរងផ្នែកទាំងពីរការិយាល័យ លោកអធិការរង ផែនការងារអន្តោប្រវេសន៍ លោកនាយផ្នែកទទួលការងារអន្តោប្រវេសន៍ ស្រុក ក្រុង ទាំង១០ និងមន្ត្រីទាំងអស់ចំណុះ ផែនការងារអន្តោប្រវេសន៍ទាំងជាច្រើនផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សិត សិលា បានបន្ដណែនាំឲ្យអនុវត្តសេចក្តីជូនដំណឹងលេខ ១០១ សជណ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ស្តីពីការពន្យាឱសានវាទ នៃការទទួលពាក្យ សុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ និងបន្តអនុវត្តអនុក្រឹត្យលេខ ១២៩ អនក្រ-បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល ស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋាបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់។
លើសពីនេះ លោកស្នងការរង បានប្រាប់ឲ្យបន្តកិច្ចការងារជំនាញគ្រប់គ្រងជនបរទេស និងជំរុញឲ្យ អធិការរងក្រុង-ស្រុក គ្រប់គ្រងការស្នាក់នៅចេញចូល របស់ជនបរទេស គ្រប់គ្រង់ជនបរទេសមកបម្រើការងារ (ហត្ថពលករ) ក្នុងមូលដ្ឋានដែលជំនាញកំពុងគ្រប់គ្រង និងរកឃើញគោលដៅថ្មីៗ និងបន្តជំនាញគ្រប់គ្រង ជនអន្តោប្រវេសន្ត ជំរុញពួកគាត់មកដាក់ពាក្យសូមប្រកាស និងបន្តដាក់ពាក្យសូមប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍។
បន្ថែមពីនេះ ត្រូវបន្តកិច្ចការងារស៊ើបអង្កេត និងអនុវត្តនីតិវិធី ផ្សព្វផ្សាយឲ្យជំនាញ ក្រុង-ស្រុក គ្រប់គ្រង ឲ្យបានច្បាស់លាស់រាល់ការស្នាក់នៅ លួចឆ្លងដែនខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន ដែលធ្វើ ឲ្យប៉ះពាល់ដល់សន្តិសុខជាតិ គ្រប់គ្រងជនបរទេសជាប់ពន្ធធនាគា ជនបរទេសជួបគ្រោះថ្នាក់ផ្សេងៗ និងផ្សព្ធផ្សាយការរៀបអាពាហ៍ពិពាហ៍ខុសច្បាប់រវាង ពលរដ្ឋខ្មែរ និងជនបរទេ៕