Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រោងចក្រ W&D ប្រកាសទទួលយកកម្មករ ចូលធ្វើការវិញ ដោយរក្សាអតីតភាពការងារ ឱ្យនៅដដែល

27-03-2019 13:36

(ភ្នំពេញ)៖ រោងចក្រ W&D នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ បានប្រកាសទទួលយកកម្មករទាំងអស់ ឱ្យចូលធ្វើការងារវិញហើយ ដោយរក្សាអតីតភាពការងាររបស់ពួកគេឱ្យនៅដដែល។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះ។

ការសម្រេចទទួលយកកម្មករ ឱ្យធ្វើការនេះ ធ្វើឡើងបន្ទាប់ពីមានការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។

ក្រោយការអំពាវនាវនេះ ក្រុមហ៊ុនបានធ្វើការសម្រេចដូចខាងក្រោម៖

១៖ យល់ព្រមទទួលយកកម្មករនិយោជិតទាំងអស់ចូលបម្រើការងារវិញ ដោយរក្សាអតីតភាព
ការងារនៅដដែល។

២៖ បងប្អូនកម្មករ និយោជិតត្រូវចូលធ្វើការងារវិញជាប្រក្រតី នៅវេលាម៉ោង ៧:០០នាទីព្រឹក ចាប់ពីថ្ងៃទី
២៩ និង ៣០ ខែមីនា ឆ្នាំ២០១៩ ជាកំហិត។

៣៖ ក្រុមហ៊ុនមិនផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗក្នុងអំឡុងពេលធ្វើកូដកម្មឡើយ ដោយ
យោងតាមមាត្រា៣៣២ នៃច្បាប់ស្តីពីការងារ។

៤៖ បងប្អូនកម្មករ និងយោជិត ទាំងអស់ នៅពេលចូលធ្វើការវិញត្រូវគោរពតាមការចាត់ចែង និងអនុវត្ត
តាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បានអំពាវនាវដល់ថៅកែរោងចក្រ W & D (Cambodia) Co., Ltd. ឲ្យទទួលយកកម្មករ កម្មការិនី ជាង១០០នាក់ ចូលធ្វើការវិញ ក្រោយពីពួកគេចាញ់បោក ការញុះញង់របស់មនុស្សមួយចំនួន ឲ្យទៅធ្វើបាតុកម្មរហូតដល់ ថៅកែរោងចក្របឈ្ឈប់ពីការងារ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រោងចក្រ W&D ៖