(ភ្នំពេញ)៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ អនុស្សរណៈយោគយល់គ្នា (MOU) រវាងជាមួយក្រុមហ៊ុន Kampot K-Cement Co., Ltd (SCG) (On behalf of SCG in Cambodia) ក្នុងគោលបំណង ផ្តល់វគ្គបណ្តុះបណ្តាល ទស្សនកិច្ចសិក្សា ផ្តល់ការសិក្សាស្រាវជ្រាវសម្រាប់និស្សិតសរសេរនិក្ខេបបទបញ្ចប់ការិសក្សា និងមន្ត្រីសាស្រ្តាចារ្យរបស់វិទ្យាស្ថាន។
ពិធីចុះអនុស្សរណៈយោគយល់គ្នា (MOU) ដែលមានសុពលភាព២ឆ្នាំនេះ ធ្វើឡើងដោយលោកបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថាន NTTI និង តំណាងក្រុមហ៊ុន Kampot K-Cement Co., Ltd (SCG) ដោយលោក គិត គឹមអ៊ន នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។
គោលបំណងសំខាន់ៗនៃ MOU គឺ បង្កើតការបណ្តុះបណ្តាលលើការប្រើប្រាស់សម្ភារៈសំណង់ ដោយផ្តោតលើផលិតផលរបស់ SCG (សិស្សអនុវត្តន៍ផ្ទាល់), រួមគ្នាបើកកម្មវិធីការប្រកួតប្រជែងជំនាញប្រចាំឆ្នាំ របស់និស្សិតដោយដាក់ទីតាំងនៅ NTTI និង អនុញ្ញាតឲ្យនិស្សិតបាន on-job-training, ចុះហាត់ការ ចុះស្តារ និងស្រាវជ្រាវតាមរយៈក្រុមហ៊ុន៕