(ភ្នំពេញ)៖ ភាពសប្បាយរីករាយរសជាតិប្លែកអស្ចារ្យ បានវិលមកជួបបងប្អូនកម្ពុជា ម្ដងទៀតហើយ ដោយ ឌីជេ Dyro នឹងចូលរួមសម្តែងក្នុងកម្មវិធី EDM Raveground 2.0 នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។

ក្នុងនាមជាអ្នកណែនាំតន្រ្តីអេឡិចត្រូនិច និងឆាករាំខ្នាតធំ៣ឆ្នាំចុងក្រោយ មកកាន់កម្ពុជា ស្រាបៀរ Heineken នឹងរៀបចំកម្មវិធីដ៏កគ្រើកលើកទី៩នេះ ។
ដើម្បីអបអរសាទរព្រឹត្តការណ៍ដ៏អស្ចារ្យនេះ យើងនាំគ្នាក្រឡេកមើលទៅគ្រប់ព្រឹត្តការណ៍ដែលមិនអាចបំភ្លេចបានក្នុងឆ្នាំ២០១៨។

យើងដឹងរួចមកហើយថា កម្មវិធី EDM Afterlife ដែលបានធ្វើឡើងនៅក្នុងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ Day of the Death គឺជាប្រធានបទនៃកម្មវិធី EDM afterlife ដែលមានការចូលរួមសម្តែងដោយលោក Mike Cervello មកពីទីក្រុង Amsterdam។ កម្មវិធី Afterlife គឺជាពិធី EDM ដែលទទួលបានជោគជ័យបំផុតរហូតមកដល់បច្ចប្បន្ននេះ។

ឌីជេ មកពីតំបន់ផ្សេងទៀតរួមមាន Anima Project និងឌីជេដ៏ល្បីឈ្មោះប្រចាំកម្ពុជា ក៏មានវត្តមានក្នុងកម្មវិធីនេះផងដែរ។ តោះមកមើលរូភាពមួយចំនួនកាលពីឆ្នាំទៅមុនទាំងអស់គ្នា ។

កម្មវិធី EDM 3.2.1, ដែលបានធ្វើឡើងនៅក្នុងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដោយរៀបចំក្នុងកម្មវិធីឆ្លងឆ្នាំ ដោយមានការសម្តែងបាញ់កាំជ្រួចដ៏អស្ចារ្យ នៅក្នុងរាជធានីភ្នំពេញ។ កម្មវិធីឆ្លងឆ្នាំ EDM 3.2.1 មានការអញ្ជើញចូលរួមសម្តែងពីឌីជេ Pegboard Nerds, KAKU និងឌីជេក្នុងស្រុកផងដែរ។

សម្រាប់ Raveground 2.0 នឹងត្រួសត្រាយផ្លូវសម្រាប់រៀបចំប្រារព្ធពិធីកាន់តែធំអស្ចារ្យ និងនាំមកឌីជេ និងសិល្បករលំដាប់ថ្នាក់លេខ១ របស់ពិភពលោក មកពីបណ្តាប្រទេសនៅជុំវិញពិភពលោក។ ឆ្នាំនេះ ការរៀបចំអបអរកម្មវិធី EDM របស់ស្រាបៀរ Heineken លោកទី៩ នឹងកាន់តែអធិកអធម និងនាំមកនូវបទពិសោធជាច្រើន ដែលមិនអាចបំភ្លេចបាន និងភាពភ្ញាក់ផ្អើល ដែលនឹងផ្តល់ជូននៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។

សំបុត្រមានលក់នៅសណ្ឋាគារកាំបូឌីយ៉ាណា សម្រាប់អតិថិជនដែលអញ្ជើញទៅផ្ទាល់ និងអ្នកចូលរួមកម្មវិធី។

សូមរីករាយទទួលទានស្រាបៀរ Heineken® ដោយការទទួលខុសត្រូវ!