(ភ្នំពេញ)៖ នេះជាក្តីសោមនស្សរីករាយ និងជាមហាកិត្តិយសក្រៃលែង ដែលកុមារឆ្នើមរបស់កម្មវិធីអភិវឌ្ឍន៍ខួរក្បាល និងគិតលេខរហ័សស៊ីអឹមអេ ខេមបូឌា (CMA CAMBODIA) បានទៅបញ្ចេញសមត្ថភាពនៅលើឆាកអន្តរជាតិ រហូតទទួលបានជោគជ័យសម្រាប់មាតុភូមិកម្ពុជា។

កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅនេះ លោក រស់ ប៊ុនធី នាយកសាលាប្រនី អ៊ិនធឺណេសិនណល នៃកម្មវិធីអភិវឌ្ឍន៍ខួរក្បាល និងគិតលេខរហ័ស ស៊ីអឹមអេ ខេមបូឌា (CMA CAMBODIA) បានដឹកនាំសិស្សឆ្នើមចំនួន០៦រូប ចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំមួយស្តីពី «កម្មវិធីប្រកួតប្រជែងដណ្តើមពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិ នៃកម្មវិធីអភិវឌ្ឍន៍ខួរក្បាល និងគិតលេខរហ័ស ស៊ីអឹមអេ លើកទី១២» ក្នុងប្រទេសសិង្ហបុរី។

លោក រស់ ប៊ុនធី បានបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏ធំមួយនេះ មានបេក្ខជនប្រកួតប្រជែងសរុបចំនួន ១,៣៣១នាក់ ដែលមកពីប្រទេសចំនួន ០៧គឺ កម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូណេស៊ី ហ្វីលីពីន និងសិង្ហបុរី ដែលជាម្ចាស់ផ្ទះផ្ទាល់តែម្តង។ ជាលទ្ធផល សិស្សឆ្នើមទាំង០៦រូប តំណាងឲ្យស៊ីអឹមអេខេមបូឌា ទទួលបានពានរង្វាន់ មានរាយនាមដូចខាងក្រោម៖
១៖ ឌី ប្រដិពល ទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ ០២
២៖ ហេង ពិសិដ្ឋ ទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ ០២
៣៖ អេង ទីម៉េង ទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ ០២
៤៖ ប៊ុនធី រដ្ឋានុរក្ស ទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ ០៤
៥៖ ឃៀង ហ្សូលីយ៉ា ទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ ០៤
៦៖ ឃៀង ណាលីហ្សា ទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ ០៤

លោកនាយកបន្តថា កម្មវិធីសិក្សាលំដាប់អន្តរជាតិស៊ីអឹមអេ មានការប្រកួតប្រជែងនៅក្រៅប្រទេសជារៀងរាល់ឆ្នាំ ដោយហេតុថា សាលារបស់លោក ទើបទទួលបានសិទ្ធិបង្រៀនក្នុងប្រទេសកម្ពុជា ពី Head Quarter តៃវ៉ាន់ កាលពីដើមឆ្នាំ២០១៨ ទើបលើកនេះ លោកដឹកនាំសិស្សានុសិស្សឆ្នើមបានតែចំនួន ០៦រូបប៉ុណ្ណោះ ដោយនៅឆ្នាំក្រោយៗទៀតលោកសង្ឃឹមថា នឹងដឹកនាំសិស្សឆ្នើមចួលរួមប្រកួតប្រជែងបានច្រើនជាងនេះ នៅក្នុងប្រទេសណាមួយ ដែលជាដៃគូររបស់ស៊ីអឹមអេ តាមការរៀបចំរបស់ Head Quarter។

លោកក៏បានបញ្ជាក់ផងដែរថា កម្មវិធី CMA MENTAL ARITHMETIC ជាកម្មវិធីដែលបានបង្កើត បណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍមុនគេបង្អស់នៅតៃវ៉ាន់ តាំងពីឆ្នាំ១៩៨៤ ដោយលោកសាស្រ្តាចារ្យ តៃ ជាំងឈីង ។កម្មវិធីនេះ ត្រូវបានបណ្តុះបណ្តាលនៅក្នុងប្រទេសជាច្រើនដូចជា សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី New Zealand តៃវ៉ាន់ ចិន អារ៉ាប់រួម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន វៀតណាម ហុងកុង ឥណ្ឌា អេស៊ីប តួគី សិង្ហបុរី និងបណ្តាប្រទេសជាច្រើនទៀត។ ជាពិសេសកម្មវិធី CMA គឺជាកម្មវិធីអភិវឌ្ឍន៍ខួរក្បាលតែមួយគត់ នៅក្នុងពិភពលោក ដែលបានរៀបចំការប្រកួតប្រជែងគិតលេខទូទាំងសកលលោក តាមរយៈបណ្តាញអ៊ិនធឺណិត ហើយជាពិសេសកម្មវិធីនេះ មានភាពល្បីល្បាញ និងពេញនិយមខ្លាំង នៅក្នុងប្រទេសសិង្ហបុរី។

សិស្សានុសិស្សដែលសិក្សាកម្មវិធីមួយនេះនឹងទទួលបានូវការអភិវឌ្ឍន៍ដូចជា៖
១៖ អភិវឌ្ឍន៍ខួរក្បាលទាំងសងខាង
២៖ បង្កើនភាពឆ្លាតវៃ
៣៖ សមត្ថភាពចងចាំបានល្អ
៤៖ គណនាលេខបានឆាប់រហ័ស
៥៖ សមត្ថភាពអង្កេត និងស្តាប់បានល្អ
៦៖ បង្កើតការផ្តោតអារម្មណ៍បានល្អ
៧៖ គំនិតច្នៃប្រឌិត និងភាពបត់បែន
៨៖ ការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ
៩៖ បង្កើតជំនឿជឿជាក់លើខ្លួនឯង និងក្លាហាន។

សូមបញ្ជាក់ថា ប្រសិនបើអាណាព្យាបាលសិស្ស ចង់ដឹងកាន់តែច្បាស់ពីកម្មវិធីស៊ីអឹមអេ ខេមបូឌាបន្ថែមទៀត សូមចូលទៅកាន់គេហទំព័រ៖ www.cmacambodia-edu.com ឬគេហទំព័រហ្វេសប៊ុក៖ https://www.facebook.com/CMACambodiaMentalArithmetic ឬតាមរយៈលេខទូរស័ព្ទ៖ (+855) 12 886 476 | (+855) 16 718 043៕