(ភ្នំពេញ)៖ គ.ជ.ប នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការប្រកាសផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅសាលសន្និសីទសាព័ត៌មានជាន់ទី១ នៃទីស្តីការ គ.ជ.ប ។ នេះបើយោងតាមសេក្តីប្រកាសរបស់ គ.ជ.ប ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។
នៅក្នុងសេចក្តីប្រកាសរបស់ គ.ជ.ប បានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំនេះ នឹងមានការអញ្ជើញចូលរួមពីតំណាងស្ថាប័នសំខាន់ៗដូចជា៖
- តំណាងក្រុមប្រឹក្សាធម្មនុញ
- តំណាងព្រឹទ្ធសភា និងរដ្ឋសភា
- ក្រសួងពាក់ព័ន្ធនានា
- តំណាងគណបក្សនយោបាយ
- តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ
- តំណាងស្ថានទូតជប៉ុន
- អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ គ.ជ.ប៖