(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចថ្មីមួយ ស្តីពីការតែងតាំងសមាសភាព ក្រុមការងារតាមវិស័យ សម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។
ក្រុមការងារតាមវិស័យ សម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន មានចំនួន១៣ក្រុមរួមមាន៖
ក៖ ក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ដែលមានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម ជាអនុប្រធាន និងមានសមាជិក២១នាក់ផ្សេងទៀត។
ខ៖ ក្រុមការងារផ្នែកទេសចរណ៍ មានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាន និងមានសមាជិក១៩នាក់ផ្សេងទៀត។
គ៖ ក្រុមការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា មានលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាប្រធាន, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ ជាអនុប្រធាន និងមានសមាជិក២១នាក់ផ្សេងទៀត។
ឃ៖ ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដែលមានអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាប្រធាន, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ជាអនុប្រធាន និងមានសមាជិក២៥នាក់ផ្សេងទៀត។
ង៖ ក្រុមការងារផ្នែកសេវាកម្មធនាគារ និងហិរញ្ញវត្ថុ ដែលមានលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ជាប្រធាន, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ជាអនុប្រធាន និងមានសមាជិក២១នាក់ផ្សេងទៀត។
ច៖ ក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ មានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាន និងមានសមាជិក២១នាក់ផ្សេងទៀត។
ឆ៖ ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចការសម្រួលពាណិជ្ជកម្ម មានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាប្រធាន, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ជាអនុប្រធាន និងមានសមាជិក២២នាក់ផ្សេងទៀត។
ជ៖ ក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ដែលមានលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារជាប្រធាន, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ជូ គីមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ជាអនុប្រធាន និងមានសមាជិក២៨នាក់ផ្សេងទៀត។
ឈ៖ ក្រុមការងារផ្នែកស្រូវអង្ករ មានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ជាប្រធាន , លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម ជាអនុប្រធាន និងមានសមាជិក២៥នាក់ផ្សេងទៀត។
ញ៖ ក្រុមការងារផ្នែកថាមពល និងធនធានរ៉ែ មានលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលជាប្រធាន , លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម ជាអនុប្រធាន និងមានសមាជិក២១នាក់ផ្សេងទៀត។
ដ៖ ក្រុមការងារផ្នែកអប់រំ មានបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ជាប្រធាន , លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ ជាអនុប្រធាន និងមានសមាជិក១៦នាក់ផ្សេងទៀត។
ឋ៖ ក្រុមការងារផ្នែកសុខាភិបាល មានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលជាប្រធាន, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានសមាជិក១៧នាក់ផ្សេងទៀត។
ឌ៖ ក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ មានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជាប្រធាន , លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ជាអនុប្រធាន និងមានសមាជិក២១នាក់ផ្សេងទៀត៕