(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹង ថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រព័ន្ធស្ទាក់ចាប់មីស៊ីល (GBI) របស់កងទ័ពអាកាសអាមេរិកបានស្ទាក់ចាប់ និងបំផ្លាញដោយជោគជ័យនូវមីស៊ីលអន្តរ ទ្វីប ICBM នៅក្នុងការធ្វើតេស្ដមួយនាពេលថ្មីនេះ ខណៈកំពុងមានភាពតានតឹងជាមួយរុស្ស៊ីជុំវិញ សន្ធិសញ្ញានុយក្លេអ៊ែរ (INF)៕
២៖ អាជ្ញាធរអាល្លឺម៉ង់នាថ្ងៃអង្គារនេះ បានជម្លៀសមនុស្សចេញពីអគារសាលាក្រុងនៅតាមទីក្រុងចំនួន ០៦ដោយសារមាន ការគំរាមបំផ្ទុះគ្រាប់បែក៕
៣៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍សង្ហបុរី (SIA) ប្រភេទ Boeing 777-300ER បានព្យាយាម ធ្វើការចុះចតយ៉ាងបន្ទាន់ ក្រោយពីមានការគម្រាមថា មានគ្រាប់បែកបង្កៃលើ យន្តហោះនោះ ហើយស្ត្រីម្នាក់ និងកូនរបស់នាងត្រូវបានប៉ូលិស សិង្ហបុរី យកទៅឃុំ ជាបណ្តោះអាសន្ន ដើម្បីសួរចម្លើយ៕
៤៖សារព័ត៌មានម៉ារ៉ុក Medias24 នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) បានរាយការណ៍ថា រដ្ឋាភិបាលម៉ារ៉ុកនឹងទិញអាវុធមានតម្លៃ ៣.៧៨ពាន់លានដុល្លារ។
៥៖ ក្រុមហ៊ុនផលិតយន្តហោះបារាំង Airbus ដែលជាគូប្រជែងដ៏ធំរបស់ក្រុមហ៊ុន Boeing ដែលនាពេលថ្មីៗនេះ កំពុងទទួលរងសម្ពាធធ្ងន់ដោយសារករណីធ្លាក់យន្តហោះ Boeing 737 MAX 8 បានចុះកិច្ចព្រមព្រៀងមួយទំហំ ប្រមាណ៣៤ពាន់លានដុល្លារ ដើម្បីលក់យន្តហោះ៣០០គ្រឿងទៅឲ្យប្រទេសចិន៕
៦៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការថាតំបន់ Golan Heights គឺជាកម្មសិទ្ធិរបស់ អ៊ីស្រាអែល ដែលនេះគឺជាកាដូដ៏ធំមួយជូននាយករដ្ឋមន្ត្រី លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ មុនការបោះឆ្នោតសកល ក្នុងប្រទេសអ៊ីស្រាអែលចូលមកដល់នៅខែមេសាខាងមុខនេះ៕