(ភ្នំពេញ)៖ ការប្រកួតបង្រ្គប់កិច្ចវគ្គសន្សំពិន្ទុនៃពូល H ពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC U23 Championship 2020 រវាងក្រុមយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា ប៉ះក្រុមភ្ញៀវ U23 ឆាយនីសតៃប៉ិចាប់ផ្តើមហើយនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ក្រុមដែលកំពុងឈរនៅតារាងចំណាត់ថ្នាក់លេខ ១៧២ ក្នុង FIFA World Ranking កម្ពុជា បានកំពុងតែឈរនៅលេខ ៣ នៃពូល H ក្នុងនាមជាក្រុមចាញ់អូស្រ្តាលី និងកូរ៉េខាងត្បូងទក់សាច់ដូចឆាយនីសតៃប៉ិ ដែលឈរនៅចំណាត់ថ្នាក់លេខ ១២៤ដែរ ដោយកម្ពុជារបូត ១២គ្រាប់ និងស៊ុតចូលកូរ៉េខាងត្បូងបាន ១គ្រាប់វិញដែរ ខណៈគូប្រជែងនារាត្រីថ្ងៃ អង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩ ឆាយនីសតៃប៉ិ របូតដល់ទៅ ១៤គ្រាប់ មិនបានស៊ុតចូលគូប្រកួតឡើយ។

ទាំងកម្ពុជា និងឆាយនីសតៃប៉ិ (Chinese Taipei) សុទ្ធតែអស់ឱកាសឡើងទៅជុំផ្តាច់ព្រ័ត្រនៃ AFC U23 Championship 2020 វគ្គ១៦ក្រុមដែលមានថៃធ្វើម្ចាស់ផ្ទះដូចគ្នា ទោះបីជាមានក្រុមណាទទួលបានជ័យជម្នះក៏ដោយ៕