(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៧៖៥០នាទីល្ងាច មានករណីដាច់ចរន្តអគ្គិសនី នៅភូមិ០៣ និង ភូមិ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មូលហេតុដោយសារមានរថយន្តក្រឡុកស៊ីម៉ងត៍ របស់ក្រុមហ៊ុនឯកជន បើកទាក់ខ្សែកាបអុបទិបទាញ បណ្តាលឲ្យទ្រេតបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) មួយដើម។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសកំពុងធើ្វការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជន ឲ្យឆាប់មានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង២១៖០០នាទីយប់នេះ។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕