(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២០ករណី ក្នុងនោះមានករណីប្រើប្រាស់៧ករណី និងជួញដូរ១៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៥៥នាក់ និងដកហូតថ្នាំញៀន ៣៩.៣ក្រាម និង ២១កញ្ចប់តូច។

របាយការណ៍បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ១,៩០៨ករណី ឃាត់មនុស្ស ៤,១៧៣នាក់ (ស្រី ៣៥៣នាក់) ក្នុងនោះមានជនបរទេស ១០៤នាក់ផងដែរ៕