(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,១៤៧គ្រឿង រកឃើញល្មើសច្បាប់៨០៩គ្រឿង (ម៉ូតូ៣៧%) អប់រំ២៩៦គ្រឿង និងផាកពិន័យ៥១៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៦ ខែមីនានេះ ត្រួតពិនិត្យរួម បានចំនួន៨៤៦គ្រឿង, អប់រំ១១៧គ្រឿង និងផាកពិន័យ២៩៥គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩៦,១៥៦គ្រឿង រកឃើញយានយន្តល្មើស១៦,៩៦៨គ្រឿង (ម៉ូតូ៣៥%) ក្នុងនោះអប់រំ៥,៩២២គ្រឿង និងផាកពិន័យ១១,០៤៦គ្រឿង៕