(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ បានចេញលិខិតមួយ សម្រេចប្រកាសទទួលស្គាល់ការប្តូរឈ្មោះ «គណបក្សអំណាចខ្មែរ» ទៅជា «គណបក្សខ្មែរឈ្នះ» របស់លោក សួង សុភ័ណ្ឌ។

ការសម្រេចទទួលស្គាល់នេះ បានធ្វើឡើងបន្ទាប់ពី លោក សួង សុភ័ណ្ឌ បានដឹកនាំធ្វើសមាជគណបក្សរបស់ខ្លួន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដើម្បីប្តូរឈ្មោះគណបក្សអំណាចខ្មែរ ទៅជាគណបក្សខ្មែរឈ្នះ និង ការធ្វើវិសោធនកម្មលក្ខន្តិកៈរបស់គណបក្សថ្មីមួយនេះផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយផ្ញើជូនលោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ ឲ្យធ្វើការពិនិត្យ និងសម្រេច ក្នុងការប្ដូរឈ្មោះ «គណបក្សអំណាចខ្មែរ» ក្រោយមានការតវ៉ាពីអតីតស្ថាបនិក និងអតីតថ្នាក់ដឹកនាំរបស់គណបក្សមួយនេះ៕

សូមអានលិខិតរបស់សម្តេចក្រឡាហោម ស ខេង៖