(ភ្នំពេញ)៖ នៅថ្ងៃទី ៣០-៣១ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ជីប ម៉ុង លែននឹងធ្វើពិធីបើកលក់ទីតាំងថ្មីរបស់ខ្លួន នៅក្នុងគម្រោង ផាក លែន ៥៩៨ ដែលមានទីតាំងស្ថិតនៅ ផ្លូវឯកឧត្តម ជា សុផារ៉ា (ផ្លូវ ៥៩៨) ដែលមានចំងាយប្រមាណ ៤ គីឡូម៉ែត្រ ពីរង្វង់មូលកាំកូ ជាមួយអត្ថប្រយោជន៏ធំៗ ចំនួន ៣ ។

អត្ថប្រយោជន៍ទី ១ រាល់អតិថិជនទាំងអស់ដែលធ្វើការកក់ផ្ទះនៅក្នុងថ្ងៃពិធីបើកលក់ទីតាំងថ្មីនេះ នឹងទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់ ៦% ភ្លាមៗ ជាមួយនឹងទីតាំងផ្ទះដែលខ្លួនពេញចិត្តបានមុនគេទៀតផង។

អត្ថប្រយោជន៍ទី២ អតិថិជនអាចនឹងបានដឹង និងឃើញពីភាពល្អប្រណីត និង ភាពទាន់សម័យរបស់ផ្ទះប្រភេទថ្មី ៣ ប្រភេទ ដែលក្រុមហ៊ុននឹងប្រកាសលក់នៅក្នុងថ្ងៃកម្មវិធីផ្ទាល់។

សម្រាប់អត្ថប្រយោជន៍ចុងក្រោយគឺ រាល់អតិថិជនទាំងអស់អាចធ្វើការបង់រំលស់រហូតដល់ ១០០% សម្រាប់ការទិញផ្ទះនៅគ្រប់គម្រោងទាំងអស់របស់ ជីប ម៉ុង លែន ជាមួយនឹងអត្រាការប្រាក់ពិសេស ៣.៩៩% ក្នុងឆ្នាំទីមួយពី ធនាគារ ជីប ម៉ុង។

សូមប្រញាប់រួសរាន់ឡើង ព្រោះចំនួនមានកំណត់ !

ក្រៅពីផ្ទះប្រភេទថ្មី ៣ ប្រភេទដែលនឹងគ្រោងបើកលក់នៅក្នុងថ្ងៃពិធីខាងមុខនេះ គម្រោង ផាក លែន ៥៩៨ ក៏ជាគម្រោងអភិវឌ្ឍន៍ចម្រុះមួយដែលមានផ្សារទំនើប ក្លឹបហាត់ប្រាណ អាងហែលទឹក សួនច្បារ ក៏ដូចជាប្រភេទផ្ទះផ្សេងៗជាច្រើន ដូចជា វីឡាឃ្វីន វីឡាឃ្វីនអេ វីឡាភ្លោះ វីឡាកូនកាត់ អេ នឹង ហ្សប ហៅស៍។

សូមគោរពអញ្ជើញអតិថិជនទាំងអស់ មកចូលរួមឲ្យបានច្រើនកុះករ ។

សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ លោកអ្នកអាចអញ្ជើញមកទីតាំងកម្មវិធីផ្ទាល់ ឬ ទំនាក់ទំនងមកលេខទូរស័ព្ទ៖ 061 997 888៕